ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពត ត្រូវបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋកាន់តែទទួលបានព័ត៌មានពិត ត្រឹមត្រូវ និង យល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពត ត្រូវបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋកាន់តែទទួលបានព័ត៌មានពិត ត្រឹមត្រូវ និង យល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល


កំពត ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤-
ឯកឧត្តម  នេត្រ ភក្ត្រា  រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពត ត្រូវបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋកាន់តែទទួលបានព័ត៌មានពិត ត្រឹមត្រូវ និង យល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេស ជាតិ។ ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងថា មន្ត្រីមន្ទីរព័ត៌មានខេត្តកំពត ទាំងអស់ត្រូវបន្តបំពេញបេសកកម្មការងារប្រកបដោយការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈដែលជាអាវក្រោះការងាររបស់បងប្អូនអ្នកសារព័ត៌មាន។ ការថ្លែងរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពត និងបងប្អូនអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តកំពត ។

ឯកឧត្តម  នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មាន សម្រាប់ប្រទេសជាតិ។ ឯកឧត្តម បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះនៅមិនទាន់មានគោលនយោបាយព័ត៌មាននៅឡើយទេ ដូច្នេះហើយនៅក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ ក្រសួងព័ត៌មាន បានដាក់ចុះនូវចក្ខុវិស័យ គឺត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមាន បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតូនាទីសំខាន់ណាស់ក្នុងការពង្រឹងនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល ហើយធ្វើឱ្យរាជរដ្ឋាភិបាលបានយល់ពីបញ្ហានៅមូលដ្ឋានជួបប្រទះ និងនាំយកគោលនយោបាយរបស់រដ្ឋាភិបាល ជូនទៅដល់មូលដ្ឋាន ។

ទន្ទឹមនេះតូនាទីរបស់មន្ទីរព័ត៌មាន គឺជាគណៈបញ្ជាការបស់គណៈអភិបាលខេត្ត រាជធានី ហើយកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន គឺពឹងផ្អែកលើ មន្ត្រីនៃមន្ទីរព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្រ្តីអះអាងថា ដែលប្រការនេះហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀត ហើយខិតខំកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធភាពការងារព័ត៌មាន ។
ឯកឧត្តបានបន្តថា សារព័ត៌មានគឺជាអំណាចទី៤ តែបើនិយាយពីក្នុងកិច្ចការងារគ្រប់គ្រងព័ត៌មានវិញ អំណាចសារព័ត៌មាន ជាអំណាចទី១ ដែលអំណាចផ្សេងៗទៀតក៏ត្រូវការព័ត៌មាន បើសិនជាអត់មានព័ត៌មាននោះទេ ការសម្រេចចិត្តមិនបានត្រឹមត្រូវ ។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមអនុប្រធានទី១ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បញ្ជាក់ពីការបន្តស្វែងរកការគាំទ្រពីគណៈ អភិបាលខេត្ត ដើម្បីជំរុញដល់មន្ទីរ អង្គភាពជំនាញ សហការជាមួយមន្ទីរព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចការ និងសមិទ្ធផលក្នុងខេត្តឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានលើកទឹកចិត្តនិងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរនិងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តកំពតអនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួន ដែលបង្ហាញពីការ លះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តឱ្យមានការរីកចម្រើន ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តមន្ត្រីទាំងអស់ តាមរយៈការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងផ្តល់បណ្ណសរសើរដល់ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពតទាំងអស់។លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត ធ្វើរបាយការណ៍ជម្រាបជូនពីវឌ្ឍនភាពការងារដែលថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក និងលើកទឹសដៅផែនការសកម្មភាពការងារ ពិសេសបន្តគ្រប់គ្រងតាមដានព័ត៌មានក្លែងក្លាយ និងធ្វើការឆ្លើយតបដើម្បីបន្សាព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេលវេលា ។ បន្តគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងសោទស្សន៍ក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព ៕





No comments:

Post a Comment

Pages