លោក សិទ្ធិ ឡោះ បានអំពាវនាវដល់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹកបានថ្លែងក្នុងពិធី យកទេយ្យទានប្រគេនព្រះសង្ឃនៅស្រុកស្វាយចេក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក សិទ្ធិ ឡោះ បានអំពាវនាវដល់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹកបានថ្លែងក្នុងពិធី យកទេយ្យទានប្រគេនព្រះសង្ឃនៅស្រុកស្វាយចេក



(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារខ.២៧  បានដឹកនាំ ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ស្លក្រាម ឃុំតាផូ បាននាំយកទេយ្យទាន របស់   ឯកឧត្តម នាយឧត្តមសេនីយ៍  កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ និង ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១០វត្ត នៅឃុំ ស្លក្រាម (០៧វត្ត) តាផូ (០៣វត្ត) ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ 

ទេយ្យទានរួមមាន៖
១. ទៀនព្រះវស្សា  ចំនួន ១០ គូ 
២. ស្លាដក    ចំនួន ១០ 
៣. អង្ករ    ចំនួន ១០០០ គីឡូក្រាម 
៤. មី   ចំនួន ៥០ កេសតូច 
៥. ទឹកបរិសុទ្ធ   ចំនួន ៦៥ កេស 
៦.ទឹកស៊ីអ៊ីវ    ចំនួន ៦៥ យួរ  
៧. ទឹកត្រី     ចំនួន ៦៥ យួរ 
៨.ទឹកក្រូច   ចំនួន ២០ កេស 
៩. ថវិកា   ចំនួន  ១០ វត្ត  ក្នុង ០១វត្ត បច្ច័យ  ចំនួន ៣៦០.០០០ រៀល សរុប ចំនូន ៣.៦០០.០០០ រៀល ។ក្នុងនោះ តាជី យាយជី ចំនួន ៣៨០ នាក់ ក្នុង ០១នាក់ ទទួល  ៥.០០០ រៀល  សរុបថវិកា ចំនួន ១.៩០០.០០០ រៀល ។
១០.សរុបថវិការួម ចំនួន ១៧,១៩០,០០០រៀល (ដប់ប្រាំពីរលាន ដប់ប្រាំបួនមុឺនរៀល) ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈឿយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតប្រចាំស្រុកស្វាយចេក  លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក លោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេកនិងប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ស្លក្រាម ឃុំតាផូ ជាច្រើនរូប ។

លោក សិទ្ធិ ឡោះ ក៏បានពាំនាំមតិផ្តាំផ្ញើ សួសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍  កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ និង ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដល់ គ្រប់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ។ លោកក៏បានអំពាវនាវដល់លោកតាលោកយាយ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវភ្លៀងនេះ ដោយត្រូវថែសុខភាពឱ្យបានល្អ ដើម្បីការពារពីជំងឺឆ្លងនានា ក៏ដូចជាគ្រោះថ្នាក់ធម្មជាតិដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ សត្វអសិរពិសផ្សេងៗ ។

ជាមួយគ្នានោះ លោក សិទ្ធិ ឡោះ បានឱ្យពលរដ្ឋ ព្រះសង្ឃ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដុតកាំជ្រួច ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ»នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩៖០៩នាទីព្រឹក ខាងមុខ ៕



























































No comments:

Post a Comment

Pages