ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ ២០២៤ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ ២០២៤





ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
អញ្ជើញមានវត្តមាននាឱកាសនោះរួមមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ SOCCER LEAGUE ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ស.ស.យ.ក. ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស ទស្សនិកជនជាច្រើនកុះករ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនោះ។
ជាមួយគ្នានេះ ឯកឧត្តមបានធ្វើរបាយការណ៍សង្ខេបអំពីការប្រកួត បាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ ២០២៤ នេះ ដោយឯកឧត្តមបានរំលេចថា មុននឹងឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ គឺមានក្រុមសរុប ៦១ ដែលបានចុះឈ្មោះចូលរួមការប្រកួត ដោយក្នុងនោះក្រុមបាល់ទាត់បុរសចំនួន ៤៨ ក្រុម និងបាល់ទាត់នារីចំនួន ១៣ ក្រុម។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាការរៀបចំការប្រកួត ដែលបានរៀបចំការប្រកួតកីឡាបាល់ទាត់បានជោគជ័យ និងរលូន ជាពិសេសនោះគឺបានបង្កើតនូវស្មារតីយោគយល់ និងអធ្យាស្រ័យគ្នា រវាងកីឡាករ កីឡាការិនី ដែលមកពីអង្គភាព-ស្ថាប័នខុសៗគ្នា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនឯកជនដែលបានចូលរួមគាំទ្រ និងសហការក្នុងការប្រកួតនេះ ជាពិសេស សប្បុរសជន ដែលបានចូលរួមបរិច្ចាគក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមមូលបទ “បេះដូងអ្នកកីឡាដើម្បីកុមារកម្ពុជា” ផងដែរ៕



















No comments:

Post a Comment

Pages