ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) របស់ប្រទេសបារាំង មកធ្វើការពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់រោទិ៍ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) របស់ប្រទេសបារាំង មកធ្វើការពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់រោទិ៍





ស្រុកកំពង់រោទ៍៖នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ សារឹទ្ធ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ ឯកឧត្តមបណ្ឌិត គឹម ធា និង​ឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌(AMH) របស់ប្រទេសបារាំង មកពិនិត្យ និងព្យាបាលជំងឺដោយឥតយកកម្រៃជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់រោទិ៍ ។

ពិធី​នេះ​បានប្រព្រឹត្ដិទៅនៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង ឋិតក្នុងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ដោយមានការចូលរួមពីលោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង៎រោទិ៍។

ថ្លែងក្នុងពិធីនោះ លោក សុច ពិសី អភិបាល ស្រុក បានសំដែងនូវការស្វាគម៍យ៉ាងកក់ក្តៅនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ ឯកឧត្តម ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) របស់ប្រទេសបារាំង មកធ្វើការពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់រោទិ៍ ដោយឥតគិតថ្លៃ។ ជាពិសេស ឯកឧត្តមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុខមាលភាព របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាក់ស្ដែងដូចជានៅថ្ងៃនេះ ឯកឧត្តម  បានចំណាយពេលវេលាដ៏មមាញឹក និងមានតំលៃអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) របស់ប្រទេសបារាំង មកពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកកំពង់រោទ៍ សរុបចំនួន ២៦០នាក់។

ថ្លែងក្នុងឪកាសនោះដែរ ឯកឧត្តម អ៊ុំ សារឹទ្ធ
អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមពិនិត្យ និងព្យាបាលជំងឺនៅនេះ ព្រមទាំងបានផ្តាំផ្ញើរអោយបងប្អូនយើងចេះថែរក្សាសុខភាព របស់ខ្លួនផង។ ដោយអនុវត្តតាមទិសស្លោករបស់សុខាភិបាលគឺ ហូបស្អាត ផឹកស្អាត និងរស់នៅប្រកបដោយអនាម័យបរិស្ថានល្អ។

















No comments:

Post a Comment

Pages