រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ស្ពឺ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ស្ពឺ




ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម មូលនិធិជនពិការ ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីចប់កម្មវិធីប្រកាស ឯកឧត្តម ជា សុមេធី និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានធ្វើទស្សនកិច្ចមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ជួបសំណេះសំណាលជាមួយកីឡាករបាល់បោះជនពិការ និងចែកអំណោយជូនជនពិការដែលមកទទួលសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា នៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាផងដែរ៕













No comments:

Post a Comment

Pages