ខេត្តកំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត កែរ រដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី តំណាងឯកឧត្ដម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី យកឱសថដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលតាមខ្នងផ្ទះ អ្នកជំងឺឈឺរ៊ាំរៃ ដេកនឹងកន្ទេល នៅភូមិក្រាំងបានចំនួន ១៣នាក់ ។ អ្នកជំងឺម្នាក់ៗ ទទួលបានការពិនិត្យព្យាបាល ថ្នាំពេទ្យសម្រាប់លេបមួយសប្ដាហ៍ទៅ១០ថ្ងៃ និងទឹកដោះគោឆៅ ១ឡូ ។ រីឯអ្នកជំងឺក្រីក្រ ៨នាក់ ទទួលបានថវិកា៥០.០០០រៀលបន្ថែមទៀត ។
កម្មវិធីពិនិត្យព្យាបាលជំងឺនេះ មានកិច្ចសហការពីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាឃុំហោងសំណំ មេភូមិក្រាំង និងយុវជនជន ស.ស.យ.ក ឃុំហោងសំណំផងដែរ ។
ថ្លែងក្នុងឪកាសនោះដែរ ឯកឧត្ដមបណ្ឌិត កែរ រដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានីនិងជាប្រធានក្រុមការងារចជួយ ឃុំហោងសំណំ
បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ
ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមពិនិត្យ និងព្យាបាលជំងឺនៅនេះ ព្រមទាំងបានផ្តាំផ្ញើរអោយបងប្អូនយើងចេះថែរក្សាសុខភាព របស់ខ្លួនផង។ ដោយអនុវត្តតាមទិសស្លោករបស់សុខាភិបាលគឺ ហូបស្អាត ផឹកស្អាត និងរស់នៅប្រកបដោយអនាម័យបរិស្ថានល្អ។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា មានប្រសាសន៍បន្ថែមទៀតថាលោកនិងបន្តដឹកនាំក្រុមការងាចុះជាប្រចាំពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ទាំង៩ភូមិ ក្នុង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សូមអរគុណ។
No comments:
Post a Comment