ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត លោកនាយករងទីចាត់រដ្ឋបាលសាលាខេត្ត និងលោកប្រធានការិយាល័យសរុប និងព័ត៌មានសាលាខេត្ត។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន
I.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច មួយចំនួនដូចជា៖
១- សេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលខេត្តស្វាយរៀង។
២- សេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តស្វាយរៀង។
៣- សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្តស្វាយរៀង។
៤- សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្តស្វាយរៀង។
៥- សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្ត ស្វាយរៀង។
៦- សេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន នៃគណៈ កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តស្វាយរៀង។
II-ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត
II-សេចក្តីផ្សេងៗ
No comments:
Post a Comment