អភិបាលស្រុកស្ទោងបានលើកឡើងថាកងកម្លាំងទាំងបីគឺជាឆ្អឹងខ្នងរបស់សន្តិសុខជាតិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងបានលើកឡើងថាកងកម្លាំងទាំងបីគឺជាឆ្អឹងខ្នងរបស់សន្តិសុខជាតិ




ខេត្តកំពង់ធំ៖នារសៀលថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២៤នេះ

អភិបាលស្រុកស្ទោងបានលើកឡើងថាកងកម្លាំងទាំងបីគឺជាឆ្អឹងខ្នងរបស់សន្តិសុខជាតិ លោកបានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងត្រួតពិនិត្យកងកម្លាំងទាំងបី  នៅក្នុងគោលដៅទាំងអស់របស់ស្រុកស្ទោង ដែលកំពុងអនុវត្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ការពាររាជរដ្ឋាភិបាលស្របច្បាប់ពីការផ្តួលរំលំរបស់ក្រុមអគតិជ្រុលនិយម ដើម្បីរក្សាបាននូវសុខសន្តិភាព ជូនជាតិខេមរា  ការពារបាននូវរដ្ឋធម្មនុញ្ញ និងព្រះរាជានិយមជាម្លប់ដល់ប្រជានុរាស្ត្រគ្រប់គ្នា។


ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបជាពិសេសយុវជន សូមកុំចាញ់បោកការញុះញង់របស់ក្រុមជ្រុលនិយម ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាពិសេសសន្តិភាពដែលបានកើតឡើងជាសមិទ្ធផលដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។


សូមបញ្ជាក់ថាការ ចុះសួរសុខទុក្ខកងកម្លាំង ឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកានិងប្រេងឥន្ធនៈជូនគោលដៅគោលដៅទាំង៦ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមួយគោលដៅទទួលបាននូវថវិកា២០ម៉ឺនរៀល គ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំង ប្រេង៥០លីត្រ។











No comments:

Post a Comment

Pages