ក្រុមការងារនៃអង្គភាពសារព័ត៌មានបានចុះទៅដល់ទីតាំងមួយចំនួនរួមមាន ១.ចាប់ពីចំណុច ជ្រោយតាអិន.និងកំពុងស្ទឹង ស្ថិតក្នុងចំណុចនេះដែរតាមប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាម្ចាស់របាំង ដែលមានឈ្មោះ វៀត. ដាំ. ម៉ាម់. ក្ដី. បងរ៉េត. តាអាត ។
២.ចាប់ពីចំណុច ជ្រោយផ្កាយ ដែលមានឈ្មោះម្ចាស់របាំង តាសឹង. ជា. ។
៣.ចាប់ពីចំណុច អ្នកតាជ័យសង្គ្រាម. ផ្លូវជ័យ ដែលមានមានឈ្មោះ ឆៃលី ។
នេះបើយោងតាមប្រភពពីប្រជានេសាទនៅតំបន់នោះប្រាប់ឲ្យដឹងថា បើគ្មានការឃុបឃិតពីមន្ត្រីជំនាញនោះទេ បទល្មើស ទាំងនោះ ពុំអាចដាក់បានយ៉ាងរលូនដែរ ជាពិសេសលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួង គ្រាន់តែកាត់យកលបតែប៉ុណ្ណោះ ពុំមានការទប់ស្កាត់ឬបង្ក្រាប ៊នោះទេ ពលរដ្ឋជាអ្នកនេសាទលក្ខណៈគ្រួសារបានដាក់ការសង្ស័យថា ឬមួយនេះគ្រាន់តែជាយុទ្ធសាស្ត្រ វាយទឹកបង្អើលត្រីឲ្យចូលស៊ូង។
បងប្អូនប្រជាពលរដ្ឋជាអ្នកនេសាទលក្ខណៈគ្រួសារដាក់មកចងសន្ទូចនៅតំបន់នោះបានសង្កេតឃើញថាមានមន្ត្រីរដ្ឋបាលជលផល បានចុះមកបង្ក្រាបជាញឹកញាប់ដែរ ប៉ុន្តែបទល្មើសទាំងនេះ ពុំបានអន់ថយនោះទេ ចំណែកលោក ភិន វណ្ណា ផ្នែករដ្ឋបាលជនផលកំពង់លួងពុំអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធបទល្មើសនារដូវបិទនេសាទដែលមានជាក់ស្ដែងនេះ ហើយដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់លោក ដោយសារទូរស័ព្ទខលមិនចូល។
អ្នកនេសាទលក្ខណៈគ្រួសារ ដាក់មងរាយសន្ទូចនៅចំណុចខាងលើ បានស្នើសុំដល់លោក ហៃ ធូរ៉ា ដែលជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មេត្តាជួយពិនិត្យមើលចំណុចខាងលើនេះផងទាន! ៕
*អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះទៅតាម វិជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបាក់បុគ្គលស្ថាប័ន ឬមួយអង្គភាពណាមួយឡើយ៕
*អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនម្ចាស់ទីតាំងជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៌ តែប៉ុណ្ណោះ សូមអរគុណ។
No comments:
Post a Comment