ខេត្តព្រៃវែង ៖ លោកអធិការទាំង១៣ក្រុង-ស្រុកបានចុះពិនិត្យមើលវឌ្ឍនភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីពង្រឹងបន្ថែមទៅលើអនាម័យក្នុងបន្ទប់កន្លែងធ្វើការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធការទុកដាក់ឯកសារក៏ដូចជាការរក្សាទុកអាវុធឱ្យបានត្រឹមត្រូវ ហើយក៍បានណែនាំអំពីវិន័យរបស់កងកម្លាំងនគរបាលជាតិជូនដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលនោះផងដែរ ។
គួរបញ្ជាក់ថា លោកអធិការទាំង១៣ក្រុង-ស្រុកដែលបានចុះពិនិត្យមើលប៉ុស្តិ៍នគរបាលរដ្ឋបាលនេះដែរគឺក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមទៅដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យចេះថែទាំបោសសម្អាតអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលហើយត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ នឹងយកចិត្តទុកដាក់ធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទឱ្យបានទាន់ពេលវេលា ៕
No comments:
Post a Comment