ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង និងផ្សព្វផ្សាយអំពីខ្លឹមសារ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA " ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែរ រដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ២៨សាខា រាជធានី-ខេត្ត និងសកលវិទ្យាល័យ និងលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្វាយរៀង ។
សមាសភាពចូលរួមមាន លោក លោកស្រី អនុប្រធានប្រតិបត្តិ សមាជិកអចិន្ត្រៃយ៍ និងសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តស្វាយរៀង ចំនួន ១២៦នាក់ ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានយល់យ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការ CLV-DTA ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ តាំងឆ្នាំ១៩៩៩ គោលបំណងលោកស្ទួយជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍខេត្តជាប់ព្រំដែននៃប្រទេសទាំង៣ ជាពិសេសប្រែក្លាយព្រំដែននេះ ជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA " ហើយនិងមិនចូលរួមធ្វើបាតុកម្មជាមួយក្រុមអគតិណាមួយក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ។ជា រដ្ឋា 095396668
No comments:
Post a Comment