ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
ខេត្តបាត់ដំបង >> ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត នឹងឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង និង ឯកឧត្តម ឡី សុខុនប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្យនៅមូលដ្ឋានខេត្តបាត់ដំបង និងឯកឧត្តម លោក លោកស្រី និងប្រតិភូអមដំណើរ គណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សស្រុករតនៈមណ្ឌលទាំង៥ ឃុំ។បានប្រារព្ធពិធីប្រកាសចូលសមាជិកចំនួនសរុប ១២៦ នាក់ ស្រី ៤៦ នាក់ដែលមកពីគណៈបក្សប្រឆាំងនានាដោយអស់ជំនឿលើគណបក្សរបស់ខ្លួនហើយសូមបន្តជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំនួនសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីដែលបានប្រកាសបញ្ចូលនាឱកាសថ្ងៃនេះ។
នៅក្នុងពិធីនោះផងដែរ ឯកឧត្តមយូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត មានបង្ហាញអំពីមោទនភាពនិងថ្លែងអំណរគុណ ដល់អតីតបេក្ខជនគណបក្សនយោបាយផ្សេងៗនៅខេត្តបាត់ដំបង ស្រុករតនៈមណ្ឌល ចំនួន១២៦នាក់ សម្រេចស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាថ្ងៃនេះ ដោយបងប្អូនគិតត្រូវ យល់ត្រូវ ដើរលើផ្លូវត្រូវ នោះគឺជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន ព្រោះថាសម្តេចតេជោ ហ៊ុន សែន ជាប្រតិបត្តិករមគ្គទេសឯកនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកការអភិវឌ្ឍន៍ប្រទេសជាតិ ពីបាតដៃអត់ម្រាម រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។
ឯកឧត្តមយូ សិរីវុឌ្ឍ សង្កត់ធ្ងន់ថា “គណបក្សប្រជាជនកម្ពុជា តែងតែប្រមូលផ្តុំខ្មែរទាំងមូលឱ្យចូលរួមសាមគ្គីគ្នា ដើម្បីថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ព្រោះប្រទេសយើងបាត់បង់សន្តិភាព ៥០០ឆ្នាំមកហើយ ទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ទេ ទើបប្រទេសយើងមានសុខសន្តិភាពពេញលេញ ។ ដូច្នេះសម្តេចតេជោ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានពុះពារ ការពារដាច់ខាតមិនឱ្យជនណា ឬក្រុមណាមកបំផ្លាញសន្តិភាពបានទេ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រនីតិកាលទី៧ ក៏ប្តេជ្ញាការពារថែរក្សាសន្តិភាពជារៀងរហូតជូនប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ តំណាងសមាជិកបក្សថ្មី ក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងបានប្ដេជ្ញា បន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស និងបានប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារ សន្តិភាព និងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជានិច្ចនៅរាល់ការបោះឆ្នោត នាពេលអនាគតផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមបានជូនពរអោយបងប្អូនវិលត្រឡប់ទៅភូមិ ឃុំស្រុករបស់ខ្លួនវិញប្រកបតែសេចក្តីសុខ សុវត្តិភាពគ្រប់ក្រុមគ្រួសារនិងជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
No comments:
Post a Comment