គ្រឿងញៀនគ្រាប់ប្រភេទមេតំហ្វេតាមីនជាង៤សែន បម្រុងឆ្លងចូលកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត: តម្រួតថៃចាប់បានមុន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គ្រឿងញៀនគ្រាប់ប្រភេទមេតំហ្វេតាមីនជាង៤សែន បម្រុងឆ្លងចូលកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត: តម្រួតថៃចាប់បានមុន

 




ព្រំដែនថៃ កម្ពុជា៖គ្រឿងញៀនជាង៤សែនគ្រាប់ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជា ត្រូវបានតម្រួតថៃចាប់បាននៅវេលាម៉ោង៦.៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក ខេត្តស្រះកែវប្រទេសថៃ ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតខាងកម្ពុជា។
នេះបើតាមពលរដ្ឋខ្មែរស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក បានឲ្យដឹងកាលពីថ្ងៃទី៣ខែកញ្ញា។
ប្រភពខាងលើបានបន្តថា : មុនពេលតម្រួតថៃឃាត់ចាប់បានគ្រឿងញៀន មានបុរសជនជាតិថៃម្នាក់ បានបើកឡានមកចតនៅចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលីចំនួន៣ រួចជនជាតិថៃម្នាក់នោះ បានប្រាប់ឲ្យជនជាតិខ្មែរដែលជាកម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ាលីរបស់ខ្លួនយកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។
នៅពេលលើកវ៉ាលីធ្ងន់ពេកលើកដាក់រទេះមិនរួច ក៏ហៅគ្នាមកជួយលើក ហើយឆ្ងល់ហេតុអ្វីវ៉ាលីខោអាវធ្ងន់ខុសពីធម្មតា ក៏បើកមើលឃើញកញ្ចប់សង្ស័យគ្រឿងញៀន ទើបរាយការណ៍ប្រាប់តម្រួតថៃចាប់តែម្តង ។
ហើយក៏បានហៅកម្មករអូសរទេះទៅសួរនាំ និងរកឃើញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលី។
ចំណែកជនជាតិថៃដែលជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទប់ពីនិយាយជាមួយកម្មករអូសរទេះហើយក៏ដើរឆ្លងចូលមកខាងទឹកដីកម្ពុជាមុនបាត់ស្រមោល ។
បើតាមសមត្ថកិច្ចថៃ យ៉ាបា ឬមេតំហ្វេតាមីន” ដែលឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹកទល់មុខច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ បម្រុងនាំចូលមកកម្ពុជានោះ មានទំងន់២០០គីឡូក្រាម មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៤០០,០០០គ្រាប់ ។
សមត្ថកិច្ចបន្តកំពុងសួរនាំកម្មករអូសរទេះនិងឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ៕









No comments:

Post a Comment

Pages