របាំងលូស្បៃមុង ៩កន្លែងប្រវែង៤៥០ម៉ែត្រនិងរបាំងសាច់អួន ៥ កន្លែង ប្រវែង ៨០០ ម៉ែត្រ ត្រូវបានកម្លាំងចម្រុះរុះរេីបំផ្លាញចោល ១២-កញ្ញា-២០២៤ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

របាំងលូស្បៃមុង ៩កន្លែងប្រវែង៤៥០ម៉ែត្រនិងរបាំងសាច់អួន ៥ កន្លែង ប្រវែង ៨០០ ម៉ែត្រ ត្រូវបានកម្លាំងចម្រុះរុះរេីបំផ្លាញចោល ១២-កញ្ញា-២០២៤


  



កំពង់ឆ្នាំង៖ បទល្មើសរបាំងស្បៃមុង ចំនួន ៩កន្លែង ប្រវែង ៤៥០ម៉ែត្រ និងរបាំងសាច់អួនក្រឡាញឹក ចំនួន ៥កន្លែង ប្រវែង ៨០០ម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះរុះរើបំផ្លាញចោល។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៤ កម្លាំងផ្នែករដ្ឋាលជលផលកំពង់ប្រាសាទ សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកជលគិរី សហគមន៍នេសាទព្រែកឆ្តោរ ភូមិថ្មី ពាមពពេច និងសហគមន៍នេសាទកោះធំ កម្លាំង ២៥នាក់ មធ្យោបាយកាណូត ៦គ្រឿង បានចុះទៅកាន់ចំណុចអន្លង់អក បឹងភក់ ភូមិគជ្រុំ ឃុំកោះថ្កូវ និងចំណុចព្រែកព្រះច័ន្ទ ភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី។
ដោយឡែកកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលលង្វែក និងសហគមន៍នេសាទ ព្រែកគន្លង កម្លាំងសរុបចំនួន ១០នាក់ មធ្យោបាយកាណូតបាឡាស្មាច់ ចំនួន ២គ្រឿង បានចុះទៅកាន់ភូមិសាស្ត្រ ឃុំលង្វែក ជាប់នឹងព្រំប្រទល់ ខេត្តកណ្តាល ដោយបានប្រទះឃើញមានបទល្មើសរបាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹក ដែលជនល្មើសលួចដាក់ស្ទាក់ចាប់ត្រី នៅក្នុងរដូវបិទនេសាទនេះ។
លោក លី ឡា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទនេះ កម្លាំងសមត្ថកិច្ចចម្រុះទាំង ២ក្រុម សម្រេចរុះរើបំផ្លាញចោលនៅនឹងកន្លែង មានរបាំងសាច់អួន ៥កន្លែង ប្រវែង ៨០០ម៉ែត្រ លបលូចំនួន ១១គ្រឿង និងបង្គោលចំនួន ៣០០ដើម។ របាំងស្បៃមុង ៩កន្លែង ប្រវែង ៤៥០ម៉ែត្រ លូស្បៃមុង ៩គ្រឿង បង្គោលចំនួន ១២០ដើម និងចាក់លែងត្រីចម្រុះល្អិតៗ ចំនួន ១២០គីឡូក្រាម៕





No comments:

Post a Comment

Pages