ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃទី ២ខែកញ្ញាឆ្នាំ ២០២៤លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីព្រមទាំងលោកឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចការងារនិងអតីតយុវជនខេត្ត ដំណាងឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកជញ្ជូនសម្ភារទៅធ្វើផ្ទះថ្មីមួយខ្នង ជូនលោកតា លោកយាយទីទ័លក្រ គ្មានទីពឹង នៅក្នុងភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោងខេត្តកំពង់ធំ ។
ក្នុងឱកាសនោះដែរ លោកបានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខរបស់លោកអភិបាលខេត្ត ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសស្រុកស្ទោងគ្រប់ពេលវេលា។
ជាមួយនេះដែរ លោកបានណែនាំដល់ក្រុមជាងត្រូវខិតខំយ៉ាងណាប្រញាប់ប្រញាល់រូតរះធ្វើផ្ទះជូនលោកតាលោក និយាយ ឲ្យបានប្រញាប់ទាន់ពេលវេលាព្រោះផ្ទះចាស់ដែលគាត់ស្នាក់នៅសព្វថ្ងៃមានសភាពទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ ដែលគាត់ពិបាកស្នាក់នៅជាខ្លាំង។
ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងលោកឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តកំពង់ធំបាននាំយកអំណោយជា អង្គរមួយបេ ត្រីខរមួយយួរ ទឹកស៊ីអ៊ីវមួយយួរ រទេះជនពិការមួយគ្រឿងព្រមទាំងថវិកា ២០ម៉ឺនរៀលរបស់អភិបាលខេត្តកំពង់ធំជូនដល់យាយតាផងដែរ។
ទន្ទឹមនឹងនេះលោកយាយលោកតាលោកតា សែម សូត្រ និងលោកយាយ ឆឺន ណូ បានអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំដែលបានគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពគ្រួសារគាត់ដែលកំពុងមានពិការភាពហើយធ្វើផ្ទះថ្មីជូនគាត់នៅក្នុងឱកាសនេះ។
សូមបញ្ជាក់ថាផ្ទះថ្មីដែលធ្វើប្រកាសធ្វើជូននៅក្នុងឱកាសនេះមានទំហំ ៤គុណនឹង ៥ម៉ែត្រ ធ្វើអំពីធ្វើប្រក់និងជញ្ជាំងស័ង្កសី ដែលជាអំណោយដ៏ថ្លារបស់ឯកឧត្តមនួន ផារត្ន័ អភិបាលខេត្តកំពង់ធំ ។
No comments:
Post a Comment