រដ្ឋបាលខេត្តស្វាយរៀង បានសហការណ៍រួមគ្នាជាមួយរដ្ឋបាលខេត្តតាកែវ បានអញ្ជើញធ្វើពិធីប្រលែងបង្កង ចំនួនជាង២,០០០ក្បាល ចូលទៅក្នុងបឹងតាកែវ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលខេត្តស្វាយរៀង បានសហការណ៍រួមគ្នាជាមួយរដ្ឋបាលខេត្តតាកែវ បានអញ្ជើញធ្វើពិធីប្រលែងបង្កង ចំនួនជាង២,០០០ក្បាល ចូលទៅក្នុងបឹងតាកែវ


នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្វាយរៀង បានសហការណ៍រួមគ្នាជាមួយរដ្ឋបាលខេត្តតាកែវ បានអញ្ជើញធ្វើពិធីប្រលែងបង្កង ចំនួនជាង២,០០០ក្បាល ចូលទៅក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ួច ភា ររដ្ឋលេខាធិការក្រសួងមហាផ្ទៃ។


ឯកឧត្តម ប៉េង ពោធិ៍សា បានដឹកនាំប្រតិភូខេត្តស្វាយរៀង រួមមាន ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងបាវិត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការណ៍ជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានប្រលែងបង្កង ចំនួនជាង២,០០០ក្បាល ស្មើនឹង១៥០គីឡូក្រាម  ដើម្បីអភិរក្ស និង បង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត នៅក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ។

សូមជម្រាបជូនដែរថា បង្កងធម្មជាតិខេត្តតាកែវ គឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេស ត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងធម្មជាតិ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី បូរីជលសារ និងកោះអណ្តែត៕








No comments:

Post a Comment

Pages