ឯកឧត្តម ម៉េង ប៉ូគន្ធ៖ បានលើកឡើងថា ប្រជាការពារគឺជាកម្លាំងស្នូលក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់មូលដ្ឋាន ប្រកបដោយ ភាពស្និទ្ធស្នាលនិងសុវត្ថិភាព - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ម៉េង ប៉ូគន្ធ៖ បានលើកឡើងថា ប្រជាការពារគឺជាកម្លាំងស្នូលក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់មូលដ្ឋាន ប្រកបដោយ ភាពស្និទ្ធស្នាលនិងសុវត្ថិភាព




ខេត្តកំពង់ធំ ៖ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តំណាងឯកឧត្តមជួន ប៊ិតថុល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរុងរឿង បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោក ព្រមទាំងលោអភិបាលស្រុកស្ទោង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែក ឯកសណ្ឋានប្រជាការពារចំនួន ៨១កំផ្លេ ជូនបងប្អូនប្រជាការពារនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤។

លោកបានបញ្ជាក់បន្ថែមថា ប្រជាការពារគឺជាអ្នកដែលនៅជិតស្និទ្ធនិងផ្ទាល់ជាមួយមូលដ្ឋាន ជាពិសេសជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ហើយគាត់អាចជួយដោះស្រាយរាល់ស្ថានភាពជាក់ស្ដែងបានទាន់ពេលវេលា ប្រសិនបើមានស្ថានភាពមិនប្រក្រតីណាមួយកើតឡើង ហេតុនេះហើយ សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់លើសុខទុក្ខសុខុមាលភាពពួកគាត់ព្រមទាំងមានការលើកទឹកចិត្តខ្ពស់ផងដែរ។

ទន្ទឹមនឹងនេះ ក្នុងនាមក្រុមការងារចុះមូលដ្ឋានឃុំរុងរឿង បានពាំនាំការប្រាប់ផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលលោកតែងតែមានការនឹករលឹកនិងយកចិត្តទុកដាក់ខ្ពស់ដល់ សុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន បងប្អូនប្រជាការពារ ហើយលោកបានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុក អធិការដ្ឋាននគរបាលស្រុកស្ទោង និងបងប្អូនប្រជាការពារគ្រប់មូលដ្ឋានដែលបាន ចូលរួមយ៉ាងសកម្មមិនថាយប់ថ្ងៃ អស់ពីកម្លាំងកាយចិត្ត ប្រកបដោយវីរភាពមោះមុត ទោះជាគ្មានប្រាក់កម្រៃឬប្រាក់ឧបត្ថម្ភក្តី ដែលបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់ប្រកបដោយផ្លែផ្កានិងគួរមោទកភាពក្រៃលែងកន្លងមកហើយត្រូវបន្តនិរន្តរភាពនេះជានិរន្តរ៍។

ទន្ទឹមនឹងនេះដែរលោកសាយ គឹមឡម អធិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងសហការី ដែលបានគិតគូយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធនិងសុខទុក្ខសុខមាលភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងឲ្យកាន់តែរីកចម្រើននិងសុវត្ថិភាពគ្រប់ពេលវេលា។

សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះ ប្រជាការពារម្នាក់ៗទទួលបាននូវឯកសណ្ឋានមួយកំផ្លេ ហើយគណៈធិបតីបានប្រគេននូវថវិកា ២៥០ដុល្លារ សម្រាប់ចូលបុណ្យកឋិនវត្តក្តីត្នោតផងដែរ។ឆុន ក្រឹម













No comments:

Post a Comment

Pages