ក្នុងរយៈពេលដូចគ្នានេះ បើតាមលោកបណ្ឌិតអ្នកនាំពាក្យរងដដែល ក្រសួងមហាផ្ទៃ ក៏បានបន្តបើកផ្ដល់ប័ណ្ណព្រំដែន ជូនរដ្ឋបាលខេត្តជាប់ព្រំដែនថៃ ចំនួន ២៦.០០០ក្បាលផងដែរ ក្នុងនោះខេត្តបន្ទាយមានជ័យ ទទួលបានច្រើនជាងគេ គឺមានរហូតដល់ទៅ ១២.០០០ក្បាល ខេត្តបាត់ដំបង ៣.៥០០ក្បាល ខេត្តឧត្តរមានជ័យ ៤.៥០០ក្បាល ខេត្តប៉ៃលិន ៥.០០០ក្បាល និងខេត្តកោះកុង ១.០០០ក្បាល។
ដោយឡែកសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ដែរថា ការបើកផ្ដល់ប័ណ្ណព្រំដែន ជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែន ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែង ចំនួន ៧ក្បាល។
សូមបញ្ជាក់ថា ប័ណ្ណព្រំដែន ប្រើប្រាស់សម្រាប់ឆ្លងដែន ឬជំនួសលិខិតឆ្លងដែន តែខុសគ្នាត្រង់ថា ប័ណ្ណនេះ អាចប្រើប្រាស់ឆ្លងដែនបានតែខេត្តដែលជាប់ព្រំដែនគ្នាតែប៉ុណ្ណោះ។ ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ-ឡាវ ធ្វើឡើងតាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀត តាមការចាំបាច់កំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី។ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនប្រទេសថៃ និងឡាវ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវាប័ណ្ណព្រំដែននេះ៕
ប្រភព ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
No comments:
Post a Comment