ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា មកពី គណបក្សនានាដែលស្ម័គ្រចិត្តចូលរួមជីវៈភាពនយោបាយជាមួយគណបក្សប្រជាជនខេត្តកណ្តាល៤៥៥នាក់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា មកពី គណបក្សនានាដែលស្ម័គ្រចិត្តចូលរួមជីវៈភាពនយោបាយជាមួយគណបក្សប្រជាជនខេត្តកណ្តាល៤៥៥នាក់




ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃ០៣កើតទីខែអស្សុជ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨.ត្រូវនឹងថ្ងៃទី ០៥ខែតុលាឆ្នាំ ២០២៤ នៅទីថ្នាក់ការគណបក្សប្រជាជនខេត្តកណ្តាល បានប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សដែលជាថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ឆន្ទៈខ្មែរ កម្លាំងជាតិដែលមានតួនាទីជាបេក្ខជនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ស្រុកខណ្ឌខេត្តសរុបចំនួន៤៥៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល
ឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត
ឯកឧត្តម នុត ពុធដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល
ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានីខេត្តព្រមទាំងឯកឧត្តមលោកជំទាវជាអនុប្រធានគណបក្សខេត្តនិងប្រតិភូអមដំណើរឯកឧត្តមបេសកជនមួយចំនួនទៀត៕
បញ្ជាក់៖ សមាជិក សមាជិការ ដែល បញ្ចូលថ្មីមានចំនួន៤៥៥នាក់ មកពី ១២ស្រុក/ខេត្ត
១.ខេត្ត មានចំនួន ០៥នាក់ ស្រី ០០នាក់
២.ស្រុកកណ្តាលស្ទឹង មានចំនួន ៦៥នាក់ ស្រី ២១ នាក់.
៣.ស្រុកកៀនស្វាយ មានចំនួន ០៩នាក់ស្រី០៥នាក់.
៤.ស្រុកខ្សាច់កណ្តាល មានចំនួន៤៣នាក់ស្រី០៩នាក់.
៥.ស្រុកកោះធំ មានចំនួន៣៧នាក់ស្រី១៣នាក់.
៦.ស្រុកល្វាឯម មានចំនួន៤៦នាក់ស្រី២៥នាក់
៧.ស្រុកមុខកំពូល មានចំនួន ១៦នាក់ ស្រី២នាក់.
៨.ស្រុកអង្គស្នួល មានចំនួន ១៥នាក់ ស្រី០៤នាក់.
៩.ស្រុកពញាឮ មានចំនួន ០៣នាក់ ស្រី០១នាក់
១០.ស្រុកស្អាង មានចំនួន ១២៤នាក់ស្រីចំនួន៥៤នាក់.
១១.ក្រុងតាខ្មៅ មានចំនួន ៧៦នាក់ ស្រីមានចំនួន ២៨នាក់.
១២.ក្រុងអរិយក្សត្រ មានចំនួន ១៦នាក់ ស្រីមានចំនួន ០៥នាក់.
ជាទីចាប់ផ្តើមកម្មវិធី លោកអនុប្រធានគណៈចាត់តាំងគណបក្សខេត្តបានអានសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សចំនួន៤៥៥នាក់។បន្ទាប់មកតំណាងសមាជិកដែលទើបនឹងបញ្ចូលបានឡើងប្តេជ្ញាចិត្តដោយអនុវត្តនិងគោរពតាមគោលនយោបាយរបស់គណបក្សប្រជាជននិងចូលរួមថែរក្សាសនិ្តភាព
ស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហួត។
បើតាមមតិចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត របស់សមាជិកគណបក្សថ្មី បានលើកឡើងថា ការសម្រេចចាកចេញ របស់សមាជិក សមាជិកា និងជាសកម្មជន ទាំង៤៥៥ នាក់មកពីគណបក្ស  គឺដោយសារបានចាញ់ការឃោសនា បោកប្រាស់របស់គណបក្សផ្សេង ដែលបង្ខូចមួលបង្កាច់គណបក្សប្រជាជនកម្ពុជាគ្រប់រូបភាព។ យើងខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ឃើញថាគណបក្សសង្គ្រោះជាតិក្តី គណបក្សភ្លើងទៀនក្តី និងគណបក្សផ្សេងៗទៀតក្តី សុទ្ធតែប្រើនយោបាយបោកប្រាស់ សន្យាតែមាត់ មិនដែលបានធ្វើអ្វីបន្តិចសោះ។
ទង្វើរបស់ពួកគេនឹងនាំឱ្យប្រជាជនរងនូវវិនាសកម្ម បែកបាក់ មានគំនុំគំគួន រវាងខ្មែរគ្នាឯង នាំប្រទេស ទៅរកជម្លោះ និងសង្គ្រាម បង្កជាវិនាសកម្មព្រាត់ប្រាស់ជាបន្តទៀត។ ផ្ទុយពីគណបក្សប្រជាជន ដែលបានរំដោះប្រជាជនឱ្យ រួចផុតពីបនប្រល័យពូជសាសន៍ ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជូនជាតិ មាតុភូមិ និងប្រជាជនឥតឈប់ឈរ។
យើងខ្ញុំសូមសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស អបអរសាទរ និងគាំទ្រ ជារៀងរហូត។
ដើម្បីឆ្លើយតបទៅនឹងគុណូបការៈខាងលើនេះ យើងខ្ញុំសូមប្តេជ្ញាចំពោះមុខគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដូចតទៅ៖
១-ប្តេជ្ញាដើរតាមគោលមាគ៌ានយោបាយ របស់គណបក្សប្រជាជនកម្ពុជាឥតងាករេ ជារៀងរហូត។
២-ប្តេជ្ញាប្រឆាំងដាច់ខាត ចលនាបំបះបំបោរ របស់ពួកក្បត់ជាតិ ឱ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
៣-ប្តេជ្ញាចូលរួមគាំទ្រយ៉ាងសកម្ម ជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ភូមិ ឃុំ ដែលយើងខ្ញុំកំពុងរស់នៅ។
៤-ជយោសន្តិភាព និងការអភិវឌ្ឍ។
៥-ជយោ គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង។
     ក្នុងពិធីនោះដែរឯកឧត្តម គួច ចំរើន ក៏មានមតិផ្តាំផ្ញើទៅកាន់អង្គពិធីថាឯកឧត្តមសប្បាយចិត្តណាស់ដោយបងប្អូនទាំង៤៥៥នាក់បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សចាស់ទុំ ផ្នែកនយោបាយ ព្រោះគណបក្សប្រជាជនកម្ពុជាមានកំណើតតាំងពីឆ្នាំ១៩៥៣ មកម្លេះ ចំពោះមេដឹកនាំរត់ចោលស្រុក សម រង្សី គ្មានអីក្រៅពីអំពាវនាវអោយបរទេសកាត់ជំនួយពីប្រទេសជាតិនិងញុះញ៉ុងបង្កចលាចលតែប៉ុណ្ណោះ ហើយបងប្អូនកុំគិតថាបងប្អូនជាសមាជិកថ្មីគឺចាស់ដូចៗគ្នាចុងក្រោយឯកឧត្តមជូនពរ អោយបងប្អូនជួបតែសុខនិងសប្បាយទាំងអស់គ្នា។

  ជាចុងបញ្ចប់ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោហ៊ុន សែន បានមានមតិសំណេះសំណាលជាមួយសមាជិកសមាជិកាទើបបញ្ចូលថ្ងៃនេះ គឺបងប្អូនគិតត្រូវណាស់ព្រោះថាមានតែគណបក្សប្រជាជនទេ ដែលតែងតែរួមរស់ជាមួយបងប្អូនទាំងសុខទាំងទុក្ខ ទោះលំបាកយ៉ាងណាក៏គណបក្សប្រជាជនរស់នៅជាមួយបងប្អូនដែរ មិនត្រឹមតែប៉ុណ្ណោះគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសម្តេចក្រឡាហោម សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចម៉ែន សំអន សម្តេចទៀ បាញ់ និងសម្តេចបវរធិបតីហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនសុទ្ធតែជាបុគ្គលឆ្នើម ដែលហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិហើយកសាងប្រទេសជាតិពីគំនរផេះផង់ រហួតដល់សព្វថ្ងៃតើប្រទេសជាតិរីកចម្រើនយ៉ាងណា ជាក់ស្តែងដូចជាខេត្តកណ្តាល យើងពីមុន យ៉ាងមិច បច្ចុប្បន្នយ៉ាងមិច បងប្អូនឃើញដោយខ្លួនឯង ជាពិសេសគឺកាថែរក្សាសន្តិភាព សុវត្ថិភាព ជូនបងប្អូនខ្ញុំក៏បញ្ជាក់ប្រាប់បងប្អូនដែរថា ចាប់ពីឆ្នាំ១៩៩៣មកប្រទេសយើងកាន់របបប្រជាធិបតេយ្យដោយកាន់អំណាចដោយការបោះឆ្នោត៥ឆ្នាំម្តងដោយ សុក្រិត្យ យុត្តិធម៌ តម្លាភាពតែមេដឹកនាំ សម រង្សី ទេដែលដើរបង្ខួចកិត្តិយសសេចក្តីថ្លៃថ្នូរ ប្រទេសជាតិ ប្រមាថ មើលងាយព្រះមហាក្សត្រ នយោបាយចង់សឹកទៅលើស្ថាប័នព្រះមហាក្សត្រនេះជាគំនិតថោកទាបរបស់សម រង្សី ។តែពេលនេះបងប្អូនគិតត្រូវហើយដែលចូលផ្ទះកំណើតខ្លួនវិញ គឺផ្ទះគណបក្សប្រជាជនកម្ពុជា។
    ជាចុងបញ្ចប់ ឯកឧត្តមបានជូនពរអោយបងប្អូនវិលត្រឡប់ទៅភូមិ ឃុំស្រុករបស់ខ្លួនវិញប្រកបតែសេចក្តីសុខ សុវត្តិភាពគ្រប់ក្រុមគ្រួសារនិងជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕




















































No comments:

Post a Comment

Pages