អភិបាលស្រុកស្ទោង បានលើកឡើងថា ពុទ្ធចក្រនិងអាណាចក្រគឺជាកងចក្រមនុស្សធម៌ដ៏មានសក្តានុពលនិងមានប្រសិទ្ធភាពបំផុត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោង បានលើកឡើងថា ពុទ្ធចក្រនិងអាណាចក្រគឺជាកងចក្រមនុស្សធម៌ដ៏មានសក្តានុពលនិងមានប្រសិទ្ធភាពបំផុត

 


ខេត្តកំពង់ធំ៖លោកសាយ គឹមឡម បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី បានអញ្ជើញទទួលគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងបច្ច័យមួយចំនួន ពីព្រះអនុគណស្រុកនិងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកព្រមទាំងព្រះគ្រូចៅអធិការលោកអាចារ្យគណៈកម្មការវត្តទាំងអស់នៅក្នុងស្រុកស្ទោងកាលពីរសៀលថ្ងៃទី ៧ខែតុលាឆ្នាំ២០២៤នៅសាលាស្រុកស្ទោង។

ទាំងនេះសឲ្យឃើញពីការយកចិត្តទុកដាក់ រួបរួម សហការ សាមគ្គីគ្នា រវាងពុទ្ធចក្រនិងអាណាចក្រ និងថ្នាក់ដឹកនាំស្រុកស្ទោងជាមួយ ព្រះអនុគណ ព្រះសង្ឃ លោកអាចារ្យគណៈកម្មការ ជាពិសេសព្រះបរិត្តកោសល ណិប អ៊ាន  ព្រះអនុគណស្រុកស្ទោង និងជាព្រះចៅអធិការវត្តឃ្លាំងខ្មូត ដែលព្រះអង្គតែងតែគិតគូរយកព្រះទ័យទុកដាក់សហការ ដឹកនាំបានល្អព្រមទាំងឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់និងបច្ច័យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយរដ្ឋបាលស្រុកស្ទោងកន្លងមក។

ជាចុងបញ្ចប់លោក បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះបរិត្តកោសល ណិប អ៊ាន ព្រះអនុគណស្រុក និងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង ព្រមទាំងព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការវត្តគ្រប់វត្តក្នុងស្រុកស្ទោង ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ទំនុកបម្រុងព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទចំណុះជើងវត្ត បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាសាលារៀន ស្ពាន ថ្នល់ ជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ការចូលរួមកិច្ចការមនុស្សធម៌ជាមួយរដ្ឋបាលស្រុកស្ទោងកន្លងមកជាពិសេសការយកនូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់និងបច្ច័យមួយចំនួនធំមកឧបត្ថម្ភដល់រដ្ឋបាលស្រុកស្ទោងសម្រាប់ធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ ឬជួបឧបទ្ទវហេតុផ្សេងៗ នៅក្នុងមូលដ្ឋាននៅពេលនេះ។

សូមបញ្ជាក់ថាការចូលរួមឧបត្ថម្ភនៅពេលនេះគឺមានគ្រឿងឧបភោគបរិភោគព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនធំនិងបច្ច័យចំនួន ៥,៤៨៩,៥០០រៀលផងដែរ។









No comments:

Post a Comment

Pages