រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញដល់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ត្រូវបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់ ពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់នូវព័ត៌មានពិត ត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងគោលនយោបាយរបស់រដ្ឋាភិបាល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញដល់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ត្រូវបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់ ពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់នូវព័ត៌មានពិត ត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងគោលនយោបាយរបស់រដ្ឋាភិបាល


ខេត្តមណ្ឌលគិរី  ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញដល់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ត្រូវបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់នូវព័ត៌មានពិត ត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​ ថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី និងអ្នកសារព័ត៌មានជាច្រើនរូប​ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។


ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា វិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹងចែកជូនដល់គ្រប់មជ្ឈដ្ឋាន។មិនត្រឹមប៉ុណ្ណោះស្ថាប័នព័ត៌មានជាតិ អន្តរជាតិ ទាំងរដ្ឋនិងឯកជនគឺជាប្រព័ន្ឋផ្សព្វផ្សាយដ៏ចាំបាច់សម្រាប់នាំយកនូវសកម្មភាពកិច្ចការងាររបស់រាជរដ្ឋាភិបាលបង្ហាញជូនសាធារណៈជន។


ឯកឧត្តម​​ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មាន សម្រាប់ប្រទេសជាតិ។


ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីអនុវត្តន៍បាននាពេលកន្លងមក ទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួន ដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តឱ្យមានការរីកចម្រើន។


ក្នុងពិធីសំណេះសំណាលខាងលើ​​ ឯកឧត្តមរដ្ឋមន្ត្រី​​ បានលើទឹកចិត្តដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពការងារ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគិតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកសាងប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ។


នាឱកាសនោះដែរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ប័ណ្ណសសើរចែកជូនមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាដែលមានស្នាដៃបំពេញកិច្ចការងារនាពេលកន្លងមក៕













































No comments:

Post a Comment

Pages