ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានសម្តែងនូវក្តីនឹករលឹក ពីស្នាដៃមន្ត្រីនគរបាលមរណៈ ដែលបានបំពេញភារកិច្ច បម្រេីជាតិមាតុភូមិ និងប្រជាពលរដ្ឋ កន្លងមក ព្រមទាំងបានបន្សល់ទុកនូវស្នាដៃ ជាច្រេីន ដល់មន្ត្រីនគរបាល ជំនាន់ក្រោយជាគំរូផងដែរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត មានប្រសាសន៍នឹករលឹកបែបនេះ ក្នុងឱកាស អញ្ជើញសំណេះសំណាល និងបើកផ្តល់ថវិកា សមាគមមិត្ត នគរបាលជាតិ កម្ពុជា ដល់គ្រួសារមន្រ្តីនគរបាល មរណៈ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន 2 គ្រួសារស្មើនិងថវិកា (ដប់លានរៀល)។
នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ក្រុមគ្រួសារ មរណភាព ក្នុងនាមជាប្រធាន សមាគមមិត្ត នគរបាលជាតិ កម្ពុជា ចំពោះការបាត់បង់ សមាជិក សមាគម និងសមាជិក ក្រុមគ្រួសារផងដែរ៕
No comments:
Post a Comment