ខេត្តស្វាយរៀង៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អញ្ជើញចូលរួមរួមក្នុងកិច្ចប្រជុំ បូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើសនៅលើខ្សែបន្ទាត់ព្រំដែនប្រចាំឆ្នាំ២០២៣ និងទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថ និងតំបន់ប្រតិបត្តិការសឹករងខេត្តខេត្តស្វាយរៀង, ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងពិធីនេះភាគីវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ឡេ វ៉ាន់ វី មេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រតិភូ។ប្រភពស្នងការខេត្តស្វាយរៀង
No comments:
Post a Comment