ពិធីសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិធីសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

 



ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាលមានរៀបចំពិធីសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ បញ្ជាការកម្លាំងទាំងបី លោក លោកស្រីនាយក នាយករង ទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។
លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់រៀបចំ ការប្រកួតរៀងរាល់ ពីរ ឆ្នាំម្តង ដែលលើកទី១ បានចាប់ផ្តើមនាឆ្នាំ២០១៦ ក្នុងនោះខេត្តកណ្តាល បានដឹកនាំក្រុមកីឡាករ កីឡាការិនី ចូលរួមមានចំនួន ២៣ ប្រភេទកីឡា ជាលទ្ធផល ខេត្តកណ្តាលទទួលបានចំណាត់លេខ ៤ ទូទាំងប្រទេស ក្នុង ចំណោម ២៧ អង្គភាព និងរាជធានី ខេត្ត ដែលបានចូលរួម ចំពោះមេដាយដែលទទួលបានរួមមាន មេដាយមាស ចំនួន ១៤ គ្រឿង មេដាយប្រាក់ ចំនួន ២០ គ្រឿង មេដាយសំរិទ្ធចំនួន ៣០ គ្រឿង មេដាយសរុប ៦៤ គ្រឿង ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ បានប្រព្រឹត្តទៅក្នុងឆ្នាំ២០១៨ ខេត្តកណ្តាល បានដឹកនាំក្រុមកីឡាករ កីឡាការិនី ចូលរួមមានចំនួន ២៧ ប្រភេទកីឡា ជាលទ្ធផល ខេត្តកណ្តាលទទួលបាន ចំណាត់ លេខ ៤ ទូទាំងប្រទេស ក្នុង ចំណោម ២៨ អង្គភាព និងរាជធានី ខេត្ត ដែលបានចូលរួម ចំពោះមេដាយដែលទទួលបានរួមមាន មេដាយមាសចំនួន ១៥ គ្រឿង មេដាយប្រាក់ចំនួន ២៥ គ្រឿង មេដាយសំរិទ្ធចំនួន ៤៤ គ្រឿង មេដាយសរុប ៨៤ គ្រឿងផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានកោតសរសើរដោយស្មោះចំពោះការខិតខំ ប្រឹងប្រែង របស់ប្រតិភូ គ្រូបង្វឹក និងក្មួយៗ កីឡាករ កីឡាការិនីទាំងអស់ សម្រាប់ការហ្វឹកហាត់ដើម្បី ត្រៀមចូលរួមប្រកួត កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។
តាមរបាយការណ៍របស់ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើង គឺការកីឡាជាតិទាំង៣លើក កន្លងមក ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងទូទាំងប្រទេស តែកីឡាជាតិជនពិការទើប ចាប់ផ្តើមប្រកួតបានមួយលើក ដែលយើងទទួលបានចំណាត់ថ្នាក់ លេខ ១ ទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានសំដែងនូវការវាយតម្លៃខ្ពស់ផងដែរ ដល់កីឡាករ កីឡាការិនី ដែលលេងជាតំណាង ខេត្តកណ្តាល កន្លងមក ដោយក្មួយៗ បានបញ្ចេញអស់នូវកម្លាំងកាយចិត្ត ប្រកួតដណ្តើមមេដាយ ផ្តល់កិត្តិយសជូនខេត្តកណ្តាល ធ្វើឲ្យខេត្តយើងមានមុខមាត់ក្នុង ទូទាំងប្រទេស ជាពិសេសថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំ ប្រឹងប្រែងជំរុញវិស័យកីឡាខេត្ត ឲ្យកាន់តែមានការរីកចម្រើនជាលំដាប់។
ឯកឧត្ដមបន្ថែមទៀតថាខេត្តកណ្តាលមានភ័ព្វសំណាង ដោយទទួលបានការដង្ហែភ្លើងគប់ដោយផ្ទាល់ពីចំណុចចាប់ផ្តើមនៃការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោគ ក្នុងស្រុកកៀនស្វាយ ឆ្ពោះទៅកាន់ស្តាតអូឡាំពិក រាជធានីភ្នំពេញ ជាទីកន្លែងប្រារព្ធពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ដែរថា កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយខេត្តកណ្ដាល មានចំនួនចូលរួមរបស់ប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៤៦៧ នាក់កីឡាការិនីចំនួន ១៥៨ នាក់ និងមានប្រភេទវិញ្ញាសាកីឡាចួលរួមចំនួន ៣១ប្រភេទ ក្នុងនោះរួមមាន បាល់ទាត់ (នារី)
បាល់ទះក្នុងសាល (នារី) បាល់បោះ (នារី) អត្តពលកម្ម (បុរស នារី) ប៉េតង់ (បុរស នារី) ការ៉ាតេ (បុរស នារី) តេក្វាន់ដូ WTF តេក្វាន់ដូ ITF (បុរស នារី) ប្រដាល់សកល (ប្រុស)
ចំបាប់ (បុរស នារី) គុនល្បុក្កតោ (បុរស នារី) គុនដាវ (បុរស នារី) ទូកប្រពៃណី (បុរស នារី) បើកបុកស៊ីង (បុរស នារី)
ប្រដាល់គុនខ្មែរ(បុរស នារី) យូដូ (បុរស នារី) លើកទម្ងន់ (បុរស នារី) សីដក់ (បុរស នារី) ហែលទឹក (បុរស នារី) ម៉ូតូទឹក (បុរស) វាយសី (បុរស នារី) ហុកគឺ (បុរស) ទោចក្រយាន (បុរស នារី) វូស៊ូ (បុរស នារី) ទ្រីយ៉ាត្លង (បុរស នារី) សូហ្វតិន្នីស (បុរស នារី) រាំ (បុរស នារី) វាយកូនបាល់(បុរស នារី) វាយកូនគោល (បុរស នារី) ជីជីតស៊ូ (បុរស នារី) អុកចត្រង្គ (បុរស) ចូលរួមផងដែរ។








No comments:

Post a Comment

Pages