ឯកឧត្តម វង្សី វិស្សុត ជួបសំណេះសំណាលលើកទឹកចិត្តបងប្អូនកីឡាករទូក(ង)មកពីខេត្តកំពង់ធំនៅក្នុងថ្ងៃប្រណាំងផ្តាច់ព្រ័ត្ត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម វង្សី វិស្សុត ជួបសំណេះសំណាលលើកទឹកចិត្តបងប្អូនកីឡាករទូក(ង)មកពីខេត្តកំពង់ធំនៅក្នុងថ្ងៃប្រណាំងផ្តាច់ព្រ័ត្ត

 


(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ 
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនជាកីឡាករទូក(ង) ទាំងអស់មកពីខេត្តកំពង់ធំ ដើម្បីជាការលើកទឹកចិត្ត និងសាកសួរសុខទុក្ខ នៅក្នុងថ្ងៃប្រណាំងផ្តាច់ព្រ័ត្ត។ 

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវការកោតសរសើរដល់បងប្អូនកីឡាករប្រណាំងទូកងទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងទេពកោសល្យតាមបច្ចេកទេសរៀងៗខ្លួន ហើយទទួលបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ នៅក្នុងការចូលរួមប្រណាំងទូក(ង) រយៈពេល ២ថ្ងៃមកនេះ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជូនពរ និងលើកទឹកចិត្តដល់កីឡាករមកពីខេត្តកំពង់ធំទាំងអស់ សូមឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមយកជ័យជំនះនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃផ្តាច់ព្រ័ត្រជាបន្តទៀត ដើម្បីនាំយកនូវកិត្តិយសដល់ខេត្តកំពង់ធំយើង ក៏ដូចភូមិឃុំយើង វត្តយើង និងក្រុមគ្រួសាររបស់យើងទាំងអស់គ្នាផងដែរ។ 

ឯកឧត្តមក៏បានផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ រួចត្រឡប់ទៅមូលដ្ឋានភូមិឃុំរបស់យើងវិញប្រកបដោយសុវត្ថិភាព និងមោទនភាព។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមបាននាំយកនូវភេសជ្ជៈប៉ូវកម្លាំង សម្រាប់ជូនដល់បងប្អូនកីឡាករ បន្ថែមលើការឧបត្ថម្ភនាពេលកន្លងមកផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៤នេះ ខេត្តកំពង់ធំមានទូកងសរុបចំនួន ៩និងមានកីឡាករចំនួន៧៥៦នាក់ បានឡើងមកចូលរួមប្រណាំងថ្នាក់ជាតិនៅទន្លេចតុមុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលបាននិងកំពុងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ ទូក(ង)ទាំង៩ មានឈ្មោះ ដូចតទៅ៖ ១. ចំប៉ាពិសីសែនជ័យ ២.ពោធិ៍អណ្តែតធិបតីសែនជ័យ ៣.ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង ៤.តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ ៥.សែនសិរីមានជ័យ ៦.ចតុលោកតេជោសែនជ័យបារមីវត្តចតុលោក ៧.ស្រីស្រស់ស្ទឹងសែន ៨.តេជោសែនជ័យបារមីវត្តកងមាស និង ៩.ច័ន្ទមណីគគីរមានជ័យ។ អត្ថបទលោក ធូ កែវមុន្នី









No comments:

Post a Comment

Pages