លោកអភិបាលស្រុកស្ទោង ណែនាំដល់រដ្ឋបាលឃុំត្រូវធ្វើផែនការអភិវឌ្ឍន៍ដោយផ្ដោតលើសេដ្ឋកិច្ចប្រជាពលរដ្ឋជាអាទិភាព - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកអភិបាលស្រុកស្ទោង ណែនាំដល់រដ្ឋបាលឃុំត្រូវធ្វើផែនការអភិវឌ្ឍន៍ដោយផ្ដោតលើសេដ្ឋកិច្ចប្រជាពលរដ្ឋជាអាទិភាព




លោកសាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន ៨៨គ្រួសារនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៤។

ជាមួយនេះផងដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុកស្ទោងត្រូវខិតខំបង្កបង្កើនផលដាំដុះបន្លែបង្ការគ្រប់ប្រភេទព្រមទាំងធ្វើស្រែវស្សា និងស្រូវមិនប្រកាន់រដូវឱ្យអស់ពីលទ្ធភាពជាមួយប្រព័ន្ធធារាសាស្ត្រស្អេកស្កះដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឆ្លើយតបនឹងគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតដល់គ្រួសារស្ត្រីមេម៉ាយនិងគ្រួសារងាយរងហានិភ័យ ព្រមទាំងជនពិការ។

លើសពីនេះត្រូវខិតខំ យកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំនិង កសាងនូវអគារសិក្សា នៅតាមសាលានានាបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងគុណភាពអប់រំព្រមទាំងកំណើនសិស្សានុសិស្សផងដែរ។

ជាចុងបញ្ចប់លោកបានអំពាវនាវដោយទទួចដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងសូមកុំប្រព្រឹត្តអំពើអនាធិបតេយ្យក្នុងការចូលទៅរុករានទន្ទ្រានឬកាន់កាប់ថ្មីៗនូវដីព្រៃក្នុងតំបន់បីដែលជាតំបន់អភិរក្សនិងតំបន់ហាមឃាត់ដែលជាគោលនយោបាយក្នុងការក្សានូវធនធានធម្មជាតិសម្រាប់ត្រីពងហើយលោកព្រមានធ្ងន់ៗដល់ជនទាំងឡាយណាដែលហ៊ានល្មើសនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង ៨៨គ្រួសារខាងលើទទួលបាន ១គ្រួសារៗ នូវអង្ករ១បេ មី១កេស ត្រីខរ១យួរ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៤។





















No comments:

Post a Comment

Pages