ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ ត្រួតពិនិត្យព្រំប្រទល់តំបន់ពីរ និងតំបន់បី ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែនខេត្តកំពង់ធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ ត្រួតពិនិត្យព្រំប្រទល់តំបន់ពីរ និងតំបន់បី ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែនខេត្តកំពង់ធំ

 



   (កំពង់ធំ)÷នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ ចុះត្រួតពិនិត្យព្រំប្រទល់តំបន់ពីរ នឹងតំបន់បី នៅតំបន់ខ្ទុមមួយដើម និងតំបន់ស្នងម៉ែនស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ជាប់មាត់បឹងទន្លេសាប ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ព្រមទាំងសំណេះសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលតំបន់តាឡក ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

   នៅក្នុងឱកាសចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រនេះ  ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលកំពុងធ្វើស្រែអាស្រ័យផលនៅក្នុងតំបន់ពីរ នឹងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋ កុំឲ្យមានកាប់ទន្ទ្រានដីព្រៃលិចទឹកជាថ្មីដែលជាតំបន់ហាមឃាត់ ជាដាច់ខាត។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជួបប្រជុំនិងណែនាំដល់កងកម្លាំងដែលមានភារកិច្ចប្រចាំការ ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់វាលក្រោម ត្រូវប្តេជ្ញាចិត្តដាច់ខាតការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃលិចទឹក យកដីធ្វើស្រែ ជាថ្មីទៀតបានជាដាច់ខាត។ កងកម្លំាងប្រដាប់អាវុធទាំងបី រួមជាមួយសា្ថប័នជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី ត្រូវធ្វើការណែនាំនិងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ ដឹង និងត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ ពិសេសនៅពេលរដូវប្រាំងខាងមុខនេះ ។  ក្នុងករណីជួបជនកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង លួចកាប់ទន្ទ្រានព្រៃលិចទឹកយកដីធ្វើស្រែជាថ្មីនៅក្នុងតំបន់ហាមឃាត់ ត្រូវចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាង បញ្ជូនទៅសមត្ថកិច្ចជំនាញដេីម្បីមានវិធានការអនុវត្តតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលេីកលែងឡេីយ ។

  នៅក្នុងឱកាសសួរសុខទុក្ខ និងត្រួតពិនិត្យតំបន់ពីរ តំបន់បី និងតំបន់ហាមឃាត់នេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីបញ្ជាការស្រាលតំបន់តាឡក ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ដោយបានឧបត្ថម្ភអង្ករចំនួន១០០គីឡូក្រាម មីចំនួន៦កេស ត្រីខកំប៉ុងចំនួន៦យួរ និងប្រេងសាំងចំនួន១០០លីត្រ បន្ថែមទៀត  សម្រាប់ធ្វើសកម្មភាពល្បាតប្រចាំថ្ងៃ ក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយគ្មានការដកថយឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ















No comments:

Post a Comment

Pages