រតនគិរី៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិន ចូលសោធននិវត្តន៍ និងគ្រួសារយោធិនពលី មរណៈ កងរាជអាវុធហត្ថខេត្តរតនគិរី ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន.អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ.មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័ត ព្រមទាំងយោធិនចូលសោធននិវត្តន៍ និងគ្រួសារយោធិនពលី មរណៈ នាយ នាយរង និងពលវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជហត្ថខេត្តជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករំលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់យោធិនសោធននិវត្តន៍ និងគ្រួសារយោធិនពលី មរណៈផងដែរ។ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ជូនយោធិសោធននិវត្តន៍ និងគ្រួសារយោធិនពលីមរណៈ ចំនួន ១០នាក់ ដោយក្នុងម្នាក់ៗទទួលបានទឹកត្រី ០១យួរ, ទឹកស៊ីអុីវ ០១យួរ, មី ០១កេស, ភេសជ្ជៈប៉ូវកម្លាំង ០២កេស, អង្ករ ០១បេ ស្មើនឹង ២២ គីឡូក្រាម, ថវិកាចំនួន ១០០,០០០រៀល។
ដោយឡែកយោធិនដែលមានជំងឺចំនួន ០១នាក់ទទួលបានថវិកាពីមូលនិធិកងរាជអាវុធហត្ថខេត្តចំនួន ២,១៥០,០០០រៀល និងបានចូលបច្ច័យបុណ្យសពគ្រួសាររបស់យោធិននៃកងរាជអាវុធហត្ថខេត្តចំនួន ០២សព ថវិកា ១,៤០០,០០០រៀល។
No comments:
Post a Comment