(កំពង់ធំ)÷ នៅវេលាម៉ោង១២និង៥០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន០៨នាក់ មានរថយន្ត០៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ គង់ ជាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីហិង្សាដោយចេតនាមានអាវុធ (កាំបិតបុ័ងតោ) នៅចំណុចភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។
ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឡន សុខជា (ហៅសុខ) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានយកកាំបិតបុ័ងតោ វាយទៅលើក្បាលជនរងគ្រោះចំនួន០២នាក់ ៖ ១-ឈ្មោះ ផេង ស៊ីថៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។ ២-ឈ្មោះ ជឹន សុខវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន បណ្តាលពេលឱ្យពកក្បាល។ ជនរងគ្រោះទាំងពីរនាក់ កំពុងអង្គុយលេងនៅក្រោមផ្ទះឈ្មោះ បាន រស្មី ភេទបុ្រស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជាលទ្ធផលបាននាំខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាង ពូថៅ០១ កាំបិតបុ័ងតោ០១ (ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថជំនាញ បានធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ
No comments:
Post a Comment