ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំង ត្រូវ​បន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងត្រូវចូលរួមសហការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំង ត្រូវ​បន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងត្រូវចូលរួមសហការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព




(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងគ្រប់ស្ថាប័នចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តចូលរួមអនុវត្តបទបញ្ជាស្ដីពីការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព។ ជាមួយនោះ កងកម្លាំងនៅខាងក្រោយត្រូវបន្តចូលរួមសហប្រតិបត្តិការក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ពិសេស​ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ ឲ្យទទួលបានជោគជ័យ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេលជាង ៨ខែ នៃការអនុវត្តផែនការប្រើប្រាស់កម្លាំងសរុបវិធានការសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ដែលមានកងកម្លាំងចម្រុះចូលរួមប្រតិបត្តិការចំនួនជាង៣៣០នាក់ បានអនុវត្តដោយជោគជ័យ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រម​ជាមួយ​នោះ​បាន​រកឃើញផ្ទៃដីដែលបានកាប់ទន្ទ្រានមុនពេលកងកម្លាំងចម្រុះទៅដល់ជាង២,៥០០ហិកតា ដែលត្រូវបានដកហូត និងកំពុងធ្វើការគ្រប់គ្រងទុកជាសម្បត្តិរដ្ឋ ហើយបានដំណើរការដាំស្ដារព្រៃឈើឡើងវិញ បានជាង ៥ម៉ឺនដើម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចផងដែរ ដល់កងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសហប្រតិបត្តិការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យទទួលបានជោគជ័យ  ពិសេសចូលរួមតាមការ ដែលអាចធ្វើទៅបាន ក្នុងការបង្ក្រាបក្មេងទំនើងនៅតាមមូលដ្ឋាននានា ដែលក្រុមទាំងនេះបានបង្កអសន្តិសុខក្នុងសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្គាចិត្តអនុវត្តឱ្យបានដាច់ខាត តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយភាពមុឺងម៉ាត់ និងស្វាហាប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ។ អត្ថបទតំបន់សឹករងកំពង់ធំ








No comments:

Post a Comment

Pages