លោកឧត្ដមសេនីយ៍ត្រី ពុត កយ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ នីតិវិធី​ការអនុវត្តច្បាប់​​ចរាចរណ៍​ផ្លូវ​គោក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្ដមសេនីយ៍ត្រី ពុត កយ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ នីតិវិធី​ការអនុវត្តច្បាប់​​ចរាចរណ៍​ផ្លូវ​គោក

 ​



ខេត្តស្វាយរៀង៖ ព្រឹក​ថ្ងៃ​សុក្រ​ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែ​មករា​ ឆ្នាំ​២០២៥​ នៅ​សាលប្រជុំ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ លោក​ឧត្ដមសេនីយ៍​ត្រី​ ពុត​ កយ​ ស្នងការ​រង​ទទួល​ផែន​ការងារ​សណ្តាប់​ធ្នាប់​ បាន​ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ នីតិវិធី​ការអនុវត្តច្បាប់​​ចរាចរណ៍​ផ្លូវ​គោក​ ជូនដល់មន្រ្តីនគរបាលចរាចរណ៍ទូទាំងខេត្តស្វាយរៀង។

កិច្ច​ប្រជុំ​នេះ​មាន​ការ​អញ្ញើញ​ចូល​រួម​ពី​ លោក​​នាយ​ នាយរងការិយាល័យ​ចរាចរណ៍ផ្លូវគោក លោកអធិការ​រង​ទទទួលការងារចរាចរណ៍ទាំង០៨ក្រុង/ស្រុក លោក លោកស្រីនាយ​ នាយរង​ផ្នែក​ និង​លោក លោកស្រីជាមន្ត្រីនគរបាលចរាចរណ៍ជាច្រើនរូបទៀត។

ខ្លឹមសារដែលត្រូវលើកយកមកផ្សព្វផ្សាយក្នុងពិធីនេះ មានដូចខាងក្រោម÷
-បទវិន័យនគរបាលជាតិ
-ក្បួននីតិវិធីកិច្ចប្រតិបត្តិការត្រួតពិនិត្យល្បឿនយានយន្ត
-ក្បួននីតិវិធីកិច្ចប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង។
-ការត្រួតពិនិត្យយានយន្តប្រើប្រាស់ផ្លាកលេខមិនប្រក្រតីដែលជាអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។
-នីតិវិធីពិនិត្យប័ណ្ណបើកបរយានយន្ត និងប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ។




















No comments:

Post a Comment

Pages