កាសែតកម្ពុជាបានចេញផ្សាយឆ្នាំទី១ លេខទី១ របស់ខ្លួននៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៩ ដែលរហូតមកដល់ពេលនេះមានអាយុគម្រប់ ៤៦ ឆ្នាំ! កាសែតកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាឃោសនិក និងជាអ្នកនាំសារជូនដល់ប្រជាពលរដ្ឋនិងជាឧបករណ៍គ្រប់គ្រងការងារសតិអារម្មណ៍របស់រដ្ឋយ៉ាងសំខាន់នៅទសវត្សរ៍ឆ្នាំ ១៩៨០ និងតរៀងមក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កាសែតកម្ពុជាបានចេញផ្សាយឆ្នាំទី១ លេខទី១ របស់ខ្លួននៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៩ ដែលរហូតមកដល់ពេលនេះមានអាយុគម្រប់ ៤៦ ឆ្នាំ! កាសែតកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាឃោសនិក និងជាអ្នកនាំសារជូនដល់ប្រជាពលរដ្ឋនិងជាឧបករណ៍គ្រប់គ្រងការងារសតិអារម្មណ៍របស់រដ្ឋយ៉ាងសំខាន់នៅទសវត្សរ៍ឆ្នាំ ១៩៨០ និងតរៀងមក




កាសែតនេះបានអាក់ខានក្នុងការបោះពុម្ពផ្សាយមួយរយៈ ហើយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ខ្ញុំបានដាក់ឱ្យដំណើរការផ្សព្វផ្សាយជាទម្រង់អេឡិចត្រូនិកដែលមានទាំងភាសាខ្មែរ និងអង់គ្លេស។ នៅថ្ងៃនេះ ក្នុងគម្រប់ខួបលើកទី៤៦ ឆ្នាំ កាសែតកម្ពុជានឹងត្រូវបោះពុម្ពផ្សព្វផ្សាយឡើងវិញ នឹងចែកចាយជូនក្រសួងស្ថាប័ននានាជាប្រចាំថ្ងៃ និងជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ការអាន។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបរីកចម្រើនខ្លាំង ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនៅតែដើរតួនាទីសំខាន់ដដែលក្នុងការផ្តល់ព័ត៌មានពិត និងជាប្រភពដ៏សំខាន់សម្រាប់ផ្ទៀងផ្ទាត់ព័ត៌មានក្នុងបរិបទឌីជីថល។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបានបង្កើតកាសែតកម្ពុជាឡើង និងសូមគោរពអរគុណឯកឧត្តម ខៀវ កាញ៉ារីទ្ធ អតីតអគ្គនិពន្ធនាយកនៃកាសែតកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃកាសែតកម្ពុជាទាំងអស់ដែលបានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃនិងមានតួនាទីជាប្រវត្តិសាស្ត្រនេះសម្រាប់ជាតិនិងប្រជាជនកម្ពុជា ហើយថ្នាក់ដឹកនាំនិងមន្ត្រីមួយចំនួននៅតែបន្តបំពេញកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ និងបានកំពុងខិតខំបំពេញកិច្ចការងារយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយសេចក្តីស្រឡាញ់។ កាសែតកម្ពុជានឹងត្រៀមខ្លួនបម្រើមិត្តអ្នកអានរបស់ខ្លួនទាំងទម្រង់បោះពុម្ពជាក្រដាស និងទម្រង់អេឡិចត្រូនិក! រក្សាចាស់បង្កើនថ្មី!

អំឡុងពេលនៃពិធីពិសាអាហារសាមគ្គីមហាគ្រួសារនៃក្រសួងព័ត៌មាន ខ្ញុំរួមនឹងថ្នាក់ដឹកនាំនិងមន្ត្រីនៃកាសែតកម្ពុជាបានផ្លុំទៀនអបអរសាទរ ទិវាខួបកំណើតនៃការសែតកម្ពុជាគម្រប់ខួប ៤៦ ឆ្នាំ។ អរគុណសន្តិភាព!










No comments:

Post a Comment

Pages