លោក ថាំង វីយុទ្ធដា អញ្ជើញចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលកំពុងជួបបញ្ហាខ្វះទឹកស្រោចស្រពនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ថាំង វីយុទ្ធដា អញ្ជើញចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលកំពុងជួបបញ្ហាខ្វះទឹកស្រោចស្រពនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង

 



លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ។

លោក បានបញ្ជាក់ថា ការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោងមានចំនួន ២កន្លែង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងអេស្កាវាទ័រចំនួន ១គ្រឿង និងបានអនុវត្តចាប់តាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥កន្លងមក ដោយចែកចេញជា ២ជំហាន គឺនៅជំហានទី១ក្រុមការងារបានអន្តរាគមន៍បូមទឹកសង្គ្រោះសូ្រវប្រាំងជាបឋមសម្រេចបាន ២ភូមិ គឺភូមិស្រោមដែក និងភូមិបន្ទាយស្ទោង ស្មើនឹងផ្ទៃដី ១៣៩,៥ហិកតា។

ទន្ទឹមនឹងនេះ លោកប្រធាន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោងនិងបានបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរដោះស្រាយនូវបញ្ហាចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិត្រូវមានកិច្ចសហការគ្នាខ្ពស់ក្នុងបែងចែកពេលវេលា ឬដាក់វេនគ្នា ដើម្បីធ្វើការបូមទឹកបញ្ចូលស្រែ។

លើសពីនេះលោកបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវធ្វើការតាមដានយកចិត្តទុកដាក់និងរាយការណ៍ជាបន្ទាន់រាល់ការខ្វះខាតទឹកស្រោចស្រពស្រែស្រូវកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួនដល់ក្រុមការងារដើម្បីបានជួយសង្គ្រោះទាន់ពេលវេលា។

បញ្ជាក់ថាការបូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោងនេះមានចំនួន៣៨៥ហិកតា ដែលសរុបប្រជាពលរដ្ឋចំនួន ៥០១គ្រួសារ ក្នុងភូមិចំនួន១០ ។




















No comments:

Post a Comment

Pages