ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលកំពុងជួបបញ្ហាខ្វះទឹកនៅឃុំបន្ទាយស្ទោង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលកំពុងជួបបញ្ហាខ្វះទឹកនៅឃុំបន្ទាយស្ទោង

  



(កំពង់ធំ ) :ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការី និងអាជ្ញាធរស្រុកស្ទោង បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ប្រជាកសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពជិត៤០០ ហិចតា ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ខែមករា ឆ្នាំ២០២៥នេះ។

លោក បានបញ្ជាក់ថា ការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោង នៅពេលនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងក្នុងនាមឯកឧត្តមផ្ទាល់ ដែលជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ពិតជាមិនទុកឱ្យស្រែស្រូវប្រជាកសិករណាម្នាក់គ្មានទឹកស្រោចស្រពឡើយគឺ ក្រុមការងារនិងអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំឱ្យអស់ពីលទ្ធភាព មិនថាយប់ថ្ងៃ ក្នុងការបូមសង្គ្រោះស្រែស្រូវកសិករអោយបានគ្រប់គ្នានិងទាន់ពេលវេលា ដែលអាចជួយបង្កើនទិន្នផលស្រូវកសិករឱ្យបានផលច្រើនថែមទៀត។

លើសពីនេះឯកឧត្តម បានជំរុញដល់អាជ្ញាធរភូមិ ឃុំ ត្រូវធ្វើការតាមដានយកចិត្តទុកដាក់និងរាយការណ៍ជាប្រចាំ
រាល់សំណើរ សំណូមពរ និងបញ្ហាការខ្វះខាតទឹកស្រោចស្រពស្រែស្រូវកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួនដល់ក្រុមការងារដើម្បីបានជួយអន្តរាគមន៍សង្គ្រោះពួកគាត់បានទាន់ពេលវេលា។

សូមបញ្ជាក់ថាការចុះបូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោងនេះមានចំនួន៣៨៥ហិចតា ដែលសរុបប្រជាពលរដ្ឋចំនួន ៥០១គ្រួសារ ក្នុងភូមិចំនួន១០ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ១៩ខែមករា ឆ្នាំ២០២៥មកម៉្លេះ។












No comments:

Post a Comment

Pages