ខេត្តព្រៃវែង ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្រុកទាំង១៣ បានចុះផ្សព្វផ្សាយ ស្តីពីវិធានការទប់ស្កាត់ហានិភ័យនៃការប្រើប្រាស់ ផាវ និងកាំជ្រួចគ្រឿងផ្ទុះគ្រប់ប្រភេទទូទាំងខេត្តព្រៃវែងដើម្បីបង្ការការពារគ្រោះអគ្គិភ័យដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយត្ន័ខ្ពស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមនិងបានផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៣ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការទប់ស្កាត់ហានិភ័យនៃការប្រើប្រាស់ ផាវ និងកាំជ្រួចគ្រឿងផ្ទុះគ្រប់ប្រភេទដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងផងដែរ។
គួរបញ្ជាក់ថា ការចុះផ្សព្វផ្សាយសេចក្តីណែនាំនេះគឺធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងឱ្យកាន់តែច្បាស់ពីផលប៉ះពាល់ហានិភ័យនៃការប្រើប្រាស់ ផាវ និងកាំជ្រួចគ្រឿងផ្ទុះគ្រប់ប្រភេទដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងកុំឱ្យមានការធ្វេសប្រហែស ជៀសវាងការកើតឡើងនៅគ្រោះអគ្គិភ័យដោយប្រការណាមួយ ៕
No comments:
Post a Comment