ស្ត្រីម្នាក់ធ្លាក់...ពីលើដើមត្នោត...ស្លា..ប់ ទុកឲ្យកូនតូចៗ...៣នាក់ស្រណោះ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ស្ត្រីម្នាក់ធ្លាក់...ពីលើដើមត្នោត...ស្លា..ប់ ទុកឲ្យកូនតូចៗ...៣នាក់ស្រណោះ

 



ខេត្តកំពង់ធំ៖មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ និងចែករំលែកករណីស្ត្រីម្នាក់ដែលបានធ្លាក់ពីលើដើមត្នោត បណ្តាលឱ្យស្លាប់ នៅភូមិកន្តុងរ៉ុង ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមព័ត៌មានដែលគណនីឈ្មោះ ឡាយ ស៊ីនួន បានបង្ហោះនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ អាង សុណេ ហៅក្រៅ អាង ស្រស់។ គាត់បានឡើងបេះផ្លែត្នោតដើម្បីលក់យកលុយចិញ្ចឹមកូនៗ ៣ នាក់ ប៉ុន្តែអកុសលបានធ្លាក់ទៅខាងជើងស្ទឹង ហើយទម្រាំអ្នកបង់សំណាញ់ឃើញ គាត់បានស្លាប់ហើយ។

ប្រភពព័ត៌មានបន្ថែមថា ការស្លាប់របស់នាងបានបង្កឱ្យមានការសោកស្ដាយយ៉ាងខ្លាំង ពិសេសកូនៗដែលនៅតូចៗតែប៉ុន្មានឆ្នាំបានយំហៅម្ដាយឱ្យក្រោកឡើងវិញ។ អ្នកភូមិបានចូលរួមរំលែកទុក្ខ និងសម្ដែងក្ដីសោកស្ដាយចំពោះករណីដ៏អាណិតអាសូរនេះ។




No comments:

Post a Comment

Pages