ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ព្រមទាំងសមាជិក សមាជិកាគណបក្សចុះមូលដ្ឋានភូមិទាំង៥ ឃុំស្រែចែង ស្រុកជុំគិរី ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និង សំឡេងដែលពួកជ្រុលនិយមរៀបចំផែនការភេរវកម្មវាយដ្រូនចូលភូមិគ្រឹះរបស់សម្តេច ដែលសម្តេចតេជោ ហ៊ុន សែន បានទម្លាយ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ យើងខ្ញុំមានការតក់ស្លុតជាខ្លាំង និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរាល់អំពើប៉ុនប៉ងធ្វើឃាតមេដឹកនាំកំពូល របស់ប្រទេសនាំឱ្យមានអស្ថិរភាព និងភាពវឹកវរក្នុងប្រទេស។
យើងខ្ញុំយល់ឃើញថា គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ ដែលមិនអាចលើកលែងបាន និង សូមអំពាវនាវឱ្យរាជរដ្ឋាភិបាល ចាត់វិធានការទប់ស្កាត់ និងវែកមុខរកក្រុមនេះមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
No comments:
Post a Comment