នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ អនុសេនីយ៍ទោ កាន់ សុវណ្ណគិរី ជំនួយការអាវុធហត្ថខណ្ឌ ដែលភរិយារបស់លោកមានជំងឺប្រចាំកាយធ្ងន់ធ្ងរ (មហារីកដំណាក់កាលទី៤) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,០៥០,០០០រៀល, ភេសជ្ជៈ ទឹកសុទ្ធ ០៣កេស និងផ្លែឈើស្រស់មួយកន្រ្តក ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕
No comments:
Post a Comment