ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរនេះ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោកជំទាវ សៅ សុគន្ធធារី ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង គណៈប្រតិភូអមដំណើរ ឯកឧត្តមអនុប្រធាន លោកជំទាវ សមាជិក សមាជិកា ថ្មី សរុបប្រមាណជាង 200នាក់ ។
នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដោយជំរុញសមាជិកថ្មីចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចមូលដ្ឋាន និងវឌ្ឍនភាពជាតិ។ ទីស្នាក់ការគណបក្សថ្មីនេះនឹងបម្រើជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពនយោបាយ ការចូលរួមសហគមន៍ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍។
គណបក្សប្រជាជន ដែលបានរំដោះប្រជាជនឱ្យ រួចផុតពីបនប្រល័យពូជសាសន៍ ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជូនជាតិ មាតុភូមិ និងប្រជាជនឥតឈប់ឈរ។
បងប្អូនសមាជិកថ្មីប្ដេជ្ញាចិត្តនិងសូមសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស អបអរសាទរ និងគាំទ្រ ជារៀងរហូត។
ដើម្បីឆ្លើយតបទៅនឹងគុណូបការៈខាងលើនេះ យើងខ្ញុំសូមប្តេជ្ញាចំពោះមុខគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដូចតទៅ៖
១-ប្តេជ្ញាដើរតាមគោលមាគ៌ានយោបាយ របស់គណបក្សប្រជាជនកម្ពុជាឥតងាករេ ជារៀងរហូត។
២-ប្តេជ្ញាប្រឆាំងដាច់ខាត ចលនាបំបះបំបោរ របស់ពួកក្បត់ជាតិ ឱ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
៣-ប្តេជ្ញាចូលរួមគាំទ្រយ៉ាងសកម្ម ជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ភូមិ ឃុំ ដែលយើងខ្ញុំកំពុងរស់នៅ។
៤-ជយោសន្តិភាព និងការអភិវឌ្ឍ។
៥-ជយោ គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង។
ជាចុងបញ្ចប់ឯកឧត្តម ហ៊ុន ម៉ានី បានមានមតិសំណេះសំណាលជាមួយសមាជិកសមាជិកាទើបបញ្ចូលថ្ងៃនេះ គឺបងប្អូនគិតត្រូវណាស់ព្រោះថាមានតែគណបក្សប្រជាជនទេ ដែលតែងតែរួមរស់ជាមួយបងប្អូនទាំងសុខទាំងទុក្ខ ទោះលំបាកយ៉ាងណាក៏គណបក្សប្រជាជនរស់នៅជាមួយបងប្អូន ហើយជាចុងបញ្ចប់ឯកឧត្តមបានជូនពរអោយបងប្អូនវិលត្រឡប់ទៅភូមិ ឃុំស្រុករបស់ខ្លួនវិញប្រកបតែសេចក្តីសុខ សុវត្តិភាពគ្រប់ក្រុមគ្រួសារនិងជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
No comments:
Post a Comment