ខេត្តស្វាយរៀង៖ រសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំលេខ០០៣ សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធិភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំត្រីមាទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត និងផ្សព្វផ្សាយអនុសាសន៍ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងគ្រប់រូប លោក-លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៨ លោកមេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ ជាច្រើនរូបទៀត។ប្រភពស្នងការដ្ឋាននរគបាលខេត្តស្វាយរៀង
No comments:
Post a Comment