(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មីរបស់ស.ស.យ.ក. ស្រុកប្រាសាទសំបូរ ដោយមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក. ស្រុក សរុបប្រមាណជាង ៣០០នាក់ នារសៀលថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការអបអរចំពោះសមិទ្ធផលដែលស.ស.យ.ក. ស្រុក សម្រេចបាននៅពេលនេះ គឺអគារទីស្នាក់ការរបស់ ស.ស.យ.ក. ស្រុក មានទំ ១០មx១០.៨ម ដែលជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ។
ឯកឧត្តមបានបន្តថា ការរៀបចំពិធីសំណេះសំណាលនេះ ម្យ៉ាងជាការឆ្លុះបញ្ចាំងពីការរីកធំធាត់របស់គ្រួសារ ស.ស.យ.ក. ដែលជាអ្នកបន្តវេន និងជាធនធានមនុស្សដ៏មានសក្តានុពល ក្នុងការ ចូលរួមរក្សា បន្តកសាង អភិវឌ្ឍ និងកំណត់ជោគវាសនាប្រទេសជាតិនាពេលអនាគតផងដែរ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ
No comments:
Post a Comment