យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធ នៃរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោង វាយប្រហារដោយដ្រូន ចូលភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីពេលថ្មីៗនេះ ដែល រៀបចំដោយក្រុមជ្រុលនិយម តាមការញុះញង់ពីសំណាក់ក្រុមឧទ្ទាមក្រៅប្រទេស។ ការប៉ុនប៉ងធ្វើឃាតឥស្សរ ជនជាន់ខ្ពស់របស់ជាតិ និងក្រុមគ្រួសារ គឺជាអំពើថោកទាប អមនុស្សធម៌ ដែលមានចេតនាបំផ្លាញកម្ពុជា សារជាថ្មី តាមរយៈការបង្កឱ្យមានភាពវឹកវរ អសន្តិសុខ និងអស្ថិរភាពសង្គម។
រដ្ឋបាលស្រុកស្ទោង គោរព និងស្មោះត្រង់ ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ តែមួយគត់ដែល កើតឡើងតាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ហើយ ដែលបាននិង កំពុងដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ។
ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលស្រុកស្ទោង យើងខ្ញុំសូមប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើក្បត់ជាតិ របស់ក្រុមឧទ្ទាមក្រៅប្រទេស ដែលជាជនដៃដល់រៀបចំ គម្រោងវាយប្រហារដោយព្រូនចូលភូមិគ្រឹះរបស់ សម្តេចតេជោ និងសូមប្តេជ្ញាគោរពនូវសុខសន្តិភាពនៅ កម្ពុជាឲ្យបានស្ថិរភាពគង់វង្ស ជានិរន្តរ៍ដើម្បីឧត្តមប្រយោជន៍ជាតិ ព្រមទាំងភាពសុខសាន្ត និងការរីកចម្រើន របស់ប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ៕
No comments:
Post a Comment