អរគុណ!សន្តិភាព!អបអរសាទរពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន១០៦នាក់ស្រី៦១នាក់ក្នុងឃុំតាសាលស្រុកឱរ៉ាល់ និង ពិធីកាត់ខ្សែបូណ៍ដាក់អោយតំណើរការជួសជុលផ្លូវលំ១ខ្សែប្រវែង២៣គីឡូម៉ែត្រចាប់ពីភូមិកោដូនតីដល់ភូមិក្រវៀកក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អរគុណ!សន្តិភាព!អបអរសាទរពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន១០៦នាក់ស្រី៦១នាក់ក្នុងឃុំតាសាលស្រុកឱរ៉ាល់ និង ពិធីកាត់ខ្សែបូណ៍ដាក់អោយតំណើរការជួសជុលផ្លូវលំ១ខ្សែប្រវែង២៣គីឡូម៉ែត្រចាប់ពីភូមិកោដូនតីដល់ភូមិក្រវៀកក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ




ខេត្តកំពង់ស្ពឺ៖ កាលថ្ងៃ ទី២៣ខែកុម្ភៈឆ្នាំ២០២៥  អបអរសាទរពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន១០៦នាក់ស្រី៦១នាក់ក្នុងឃុំតាសាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺក្រោមអធិបតីភាពឯកឧត្តមសុខ សុទ្ធីអនុប្រធានទី១ចុះជួយស្រុកឱរ៉ាល់
សមាសភាពបានអញ្ជើញ ចូលរួមអបអរសាទររួមមាន៖
១. លោកជំទាវ ភុំ ផាន់ណាវី អនុប្រធានក្រុមការងារគណបក្ស្នាក់កណ្តាលចុះមូលដ្ឋានស្រុក ឱរ៉ាល់
២.ឯកឧត្តម ឱម ម៉ាក់ធារី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកឱរ៉ាល ៣.ឯកឧត្តម តែ ប៊ុនរិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់
៤.លោកចែម សារីម ប្រធានគណកម្មការបក្សស្រុកឱរ៉ាល់
៥.លោកសួស ប៊ុនជឿន អនុប្រធានក្រុមការងារចុះជួយឃុំត្រពាំងជោ
ព្រមទាំងសមាជិកសមាជិកា គណបក្ស ប្រជាជននៅតំបន់ឆ្អិន ស្រុកឱរ៉ាល់ជាច្រើននាក់ផងដែរ ។

ក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្តម សុខ សុទ្ធី អនុប្រធានទី១ក្រុមការងាចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ និងក្រុមការងារ អបអរសាទរ និងមានមតិស្វាគមន៍ យ៉ាងកក់ក្តៅ មានមោទនភាពនិងថ្លែងអំណរគុណ ដល់អតីតបេក្ខជនគណបក្សនយោបាយផ្សេងៗនៅក្នុងស្រុកចំនួន១០៦នាក់ សម្រេចស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាថ្ងៃនេះ ដោយបងប្អូនគិតត្រូវ យល់ត្រូវ ដើរលើផ្លូវត្រូវ នោះគឺជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន ព្រោះថាសម្តេចតេជោ ហ៊ុន សែន ជាប្រតិបត្តិករមគ្គទេសឯកនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកការអភិវឌ្ឍន៍ប្រទេសជាតិ ពីបាតដៃអត់ម្រាម រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។  

👉ឯកឧត្តមបានបន្ថែមទៀតថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ ហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត។

👉សមាជិក-សមាជិកាទាំង១០៦នាក់ មកពីគណបក្សប្រឆាំងផ្សេងៗបានឡើងធ្វើការចាប់អារម្មណ៍នៅប្ដេជ្ញាចិត្តក្រោយពីបានស្ដាប់នូវសេចក្តីសម្រេចដូចខាងក្រោម៖
👉១ .សូមធ្វើការប្ដេជ្ញាស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ។
👉២ .ប្ដេជ្ញាគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជានិងប្រតិបត្តិឲ្យបានខ្ជាបើខ្ជួនជាដាច់ខាត។
👉៣ .ប្ដេជ្ញាចូលរួមពង្រីកពង្រឹងការសាមគ្គីភាពឲ្យបានល្អប្រសើរ។
👉៤ .ប្ដេជ្ញាចូលរួមប្រតិបត្តិក្នុងកិច្ចការជួយមូលដ្ឋានតាមគោលការណ៍របស់គណបក្សពិសេសការកសាងកម្លាំងបន្ថែមដើម្បីខ្ពស់ទៅដណ្ដើមមហាជោគជ័យដាច់ខាតក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។
👉៥ .ប្ដេជ្ញាយកចិត្តទុកដាក់រដ្ឋបាតនៅប្រសាសន៍ណែនាំរបស់គណៈអធិបតីឲ្យទទួលបានជោគជ័យដាច់ខាត។

👉សូមសម្តែងនូវភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍ អនុវត្តដោយឈរ លើមាគ៌ាដឹកនាំរបស់គណបក្ស មានឧត្តមគតិស្នេហាជាតិ មាតុភូមិ បំរើប្រជាពលរដ្ឋ និងតំកល់ផលប្រយោជន៍ ជាតិជាធំ និងសូមធ្វើការប្តេជ្ញាចិត្ត ប្រកាសដើរចេញពីបក្សទាំងអស់នោះ និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការចំពោះការញុះញុង បង្កចលាចលសំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការពិតចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

👉នៅរសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៥ ដ៏ដែលនេះ ឯកឧត្តម សុខ សុទ្ធី អនុប្រធានទី1ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ លោកជំទាវ ភុំ ផាន់ណាវី អនុប្រធានក្រុមការងារគណបក្ស្នថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក ឯកឧត្តម ឱម ម៉ាក់ធារី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក ឯកឧត្តម តែ ប៊ុនរិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងក្រុមការងារស្រុក ឃុំ រួមទាំងបងប្អូនប្រជាពលរដ្ឋនៅតំបន់ឆ្និន១១០នាក់ព្រះសង្ឃ១ព្រះអង្គ បានចូលរូមពិធីកាត់ខ្សែបូណ៍តំណើការជួសជុលផ្លូវលំ១ខ្សែប្រវែង២៣គីឡូម៉ែត្រចាប់ពីភូមិកោដូនតីដល់ភូមិក្រវៀកក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ
👉ជាមួយគ្នានេះ ឯកឧត្តម សុខ សុទ្ធី បានអំពាវនាវបន្ថែមទៀតដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ថ្មីនេះត្រូវនាំគ្នាជួយថែរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ដើម្បីសោភ័ណភាពផ្លូវ ឬកុំឱ្យមានការកកស្ទះ ឬសំរាមនានាដែលបង្កភាពអនាធិបតេយ្យនិងកង្វក់បរិស្ថានជាដើម។

👉លើសពីនេះលោក បានណែនាំដល់លោកមេឃុំ ត្រពាំងជោ និងក្រុមការងារ  ត្រូវខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសត្រូវនាំគ្នាតាមដានត្រួតពិនិត្យជាប្រចាំរាល់សកម្មភាពសាងសង់ ដើម្បីធានាបានតាមបទដ្ឋានបច្ចេកទេសគុណភាពល្អ ។

👉ទន្ទឹមនឹងនេះឯកឧត្តម បានជំរុញដល់អ្នកទទួលការ សូមធ្វើផ្លូវថ្មីនេះប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យាដើម្បីធានាបាននូវគុណភាពខ្ពស់ជាពិសេសទទួលបាននូវផ្លូវថ្មីប្រកបដោយសោភ័ណភាពនិងប្រើប្រាស់បានយូរអង្វែង។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំព្រមទាំងសមាជិកសមាជិការគណបក្ស ប្រជាជនកម្ពុជានៅ ស្រុកឱរ៉ាល់ ទាំងមូលសូមថ្លែង អំណរគុណជូនចំពោះ
✍ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានស្រុកឳរ៉ាល់ បានដឹកនាំគ្រឿងចក្រមកដល់ឃុំហោងសំណំស្រុកឳរ៉ាល់ខេត្តកំពង់ស្ពឺ
លោកជំទាវ ភុំ ផាន់ណាវី អនុប្រធានក្រុមការងារគណបក្ស្នាក់កណ្តាលចុះមូលដ្ឋានស្រុក ឱរ៉ាល់
.ឯកឧត្តម ឱម ម៉ាក់ធារី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកឱរ៉ាល
ដែលបានដឹកនាំយកគ្រឿង ចក្រ យកមកធ្វើផ្លូវជូនពលរដ្ឋ  ដែលមានប្រវែង ២៣គីឡូម៉ែត្រ ស្មើ នឹង ២៣០០០ដុល្លា ដែលឯកឧត្តមលោកជំទាវ បានចំណាយថវិការផ្ទាល់ខ្លួន មកជួយសាងសង់ជួសជុលផ្លូវ១ខ្សែជូនប្រជាពលរដ្ឋ យើងខ្ញុំសូមគោរពជូនពរឯកឧត្តមលោកជំទាវ សូមជួបតែសេចក្តីសុខនិង សុភមង្គលល្អក្នុងនិងទៅអនាគត  និងជូបពុទ្ធ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ  ។ដោយ ជា រដ្ឋា










































































No comments:

Post a Comment

Pages