ខេត្តកំពង់ស្ពឺ៖ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះនៅស្នាក់ការគណបក្សស្រុកឱរ៉ាល់បានរៀបចំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅបន្តខែកុម្ភៈ និង ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន លើកទី៤៥ អាណត្តិទីv
និង ពីធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១២០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់
ឯកឧត្តម សុខ សុទ្ធី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយស្រុកឱរ៉ាល់
លោកជំទាវ ភុំ ផាន់ ណាវី អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់
ឯកឧត្តមឱម ម៉ាក់ធារី អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់
ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល
-ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានទី១ អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ
-សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក
-សមាជិកគណៈកម្មាធិការគណបក្សស្រុក
-សមាជិកគណៈអចិន្ត្រៃយ៍គណបក្សឃុំទាំង៥
-សាខាចំណុះគណៈកម្មាធិការគណបក្សស្រុក
-សាខាបក្សភូមិនិងសមាជិកថ្មីចំនួន ១២០ នាក់ ស្រី ៧០នាក់ សរុបរួមចំនួន ១៥០នាក់ ស្រី៧២នាក់
👉របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត និង ការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈលើកទី៤៥ អាណត្តិទីV របសគណបក្សប្រជាជនកម្ពុជា (ដោយលោក ចែម សារីម ប្រធានគណៈកម្មាធិការគណបក្សស្រុក
👉-មតិបូកសរុបអង្គប្រជុំដោយ ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីដែលបានប្រកាសបញ្ចូលនាឱកាសថ្ងៃនេះ។
👉ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ដ៏ដែល
ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាអធិបតី ក្នុងពិធីបញ្ចូលសមាជិកថ្មីចំនួន ១២០នាក(ស្ត្រី ៧០នាក់) នាថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទីរសៀល នៅទីស្នាក់ការគណបក្សឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដែលមានការអញ្ជើចូលរួមពីសំណាក់ ៖ ឯ.ឧ សុខ សុទ្ធី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់
លោកជំទាវ ភុំ ផាន់ណាវី អនុប្រធានក្រុមការងារ ចុះជួយស្រុកឱរ៉ាល់
ឯកឧត្តម ឱម ម៉ាក់ធារី អនុប្រធានក្រុមការងារ ចុះជួយស្រុកឱរ៉ាល់
ឯកឧត្តម យឿន យឿត ចូលរួមអបអរសារការបញ្ចូលសមាជិកថ្មី
ឯកឧត្តម កែវ ប៊ុណ្ណារិទ្ធ ចូលរួមអបអរសារការបញ្ចូលសមាជិកថ្មី
លោក ចែម សារី ប្រធានគណៈកម្មាធិការគណបក្សស្រុកឱរ៉ាល់, ឯកឧត្តម កង សូសាទី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសង្កែសាទប, គណៈកម្មាធិការគណបក្សឃុំសង្កែសាទប, សរុបរួមប្រមាណ ១៥០នាក់។
សមាជិកថ្មីម្នាក់ៗទទួលបាន ៖
-អាហារសម្រន់១កញ្ចប់(នំបុ័ងសាច់) និងទឹក ១ដប
-អាវ និងមួកគណបក្ស ១កំប្លេរ
-សារុង ១ និងថវិកាទ្រនាប់ដៃ ២០,០០០រៀល។
បញ្ជាក់៖ក្នុងឱកាសនេះដែរ
ឯកឧត្តម ប៊ិន ត្រឈៃ ប្រធានក្រុមការងាចុះជួយស្រុកឱរ៉ាល ឧបត្ថម អាវ៤០អាវ
ថវិការ១២០០០០០រៀល(មួយលានពីសែនរៀល)
លោកជំទាវ ភុំ ផាន់ណាវី និងឧត្តម ឱម ម៉ាក់ធារីឧបត្ថម សារ៉ុង១២០ សារ៉ុង
ឯកឧត្តម សុខ សុទ្ធី ឧបត្ថម អាវ៤០អាវ ផងដែរ
ឯកឧត្តម កង សូសាវី អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសង្កែរសាទប បានឧបត្ថម ១.៥០០០០០ រៀល (មួយលានប្រាំសែនរៀល)
ក្រុមការងារចុះជួយឃុំ អាវ៦០ ថវិការ៣៦មុឺនរៀលសាខាបក្សឃុំ ទឹកបរិសុទ្ធ កម្ពុជា ១០កេស និងទឹកបរិសុទ្ធ វិតាល់២កេស ផងដែរ
ក្រោមបរិយាកាសដ៏រីករាយនាឱកាសនោះ ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់
បានសម្តែងនូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតជូនចំពោះ សមាជិក សមាជិកាគណបក្សថ្មីទាំង១៥០ រូប ដែលបានចំណាយពេលវេលាមកចូលរួមក្នុងឱកាសនោះ។ ឯកឧត្តមបានចូលរួមអបអរសាទរចំពោះសមាជិក សមាជិកាថ្មី ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ការសម្រេចចិត្តរបស់បងប្អូន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយហេតុថា ការចូលរួមនេះមិនមែនដើម្បីខ្លួនឯងប៉ុណ្ណោះទេ តែជាការចូលរួមជាមួយគណបក្សប្រជាជន ដើម្បីបន្តបេសកកម្ម និងបុព្វហេតុក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិសាស្រ្តនៃការតស៊ូលះបង់ និងស្នាដៃក្នុងការសម្រេចសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺ រំដោះប្រជាជនចេញ ពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការរួបរួមសាមគ្គី ក្នុងការបន្តចូលរួមផ្លាស់ប្តូរមុខមាត់
របស់ព្រះរាជណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺតែម្តង។ ឯកឧត្តមបានបន្ថែមថាការអភិវឌ្ឍបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអាណាត្តិទី ៧ ដែលដឹកនាំដោយសម្តេចមហាធិបតី ហ៊ុន ម៉ាណែត បន្តបេសកកម្ម និងបុព្វហេតុពី សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយជូនប្រជាជនកម្ពុជាគ្រប់រូប។
👉ក្នុងឱកាសនោះដែរ លោកជំទាវភុំ ផាន់ណាវី បានរំលឹកពីប្រសាសន៍ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
ដែលលោកតែងតែលើកឡើងថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ សូមចូលរួមអបអរសាទរ និងគោរពស្រឡាញ់ចំពោះវត្តមានរបស់បងប្អូន ដែលបានភ្ញាក់រលឹកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជននាពេលនេះ។
👉ឧបនាយករដ្ឋមន្ត្រី បានបន្តថា នេះបង្ហាញឲ្យឃើញថា យើងបានរួបរួមគ្នាស្រលាញ់គ្នា ដើម្បីកសាងជាតិមាតុភូមិរបស់យើងឲ្យបានរុងរឿងមានការអភិវឌ្ឍន៍ ជាងនេះយើងបន្តសហការគ្នាកសាងជាតិដោយមិនមានការរើសអើងឬប្រកាន់និន្នាការអ្វីនោះឡើយ។ទោះបីជាបងប្អូននៅក្នុងបក្សណាឬក្រុមណាបើមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក្នុងនាមលោកសូមស្វាគមន៍ជានិច្ចមិនថានៅតំបន់ណាទីណានោះទេសូមអញ្ជើញចូលរួមដោយភាពជឿជាក់ និងកក់ក្តៅមិនមានការភ័យខ្លាចនិងគោរពស្រឡាញ់រាប់អានគ្នាឲ្យបានច្រើនទើបប្រទេសជាតិយើងមានការរីកចម្រើនជាលំដាប់៕
👉ជាចុងបញ្ចប់ ឯកឧត្តមនិងក្រុមការងារបានជូនពរអោយបងប្អូនអ៊ុំ ពូមីង យាយតា រស់នៅ ភូមិ ឃុំស្រុករបស់ខ្លួនប្រកបតែសេចក្តីសុខ សុធ្វើដំណើរ ប្រកបដាយសុខសុវត្តិភាពគ្រប់ក្រុមគ្រួសារនិងជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយលោក ជា រដ្ឋា
No comments:
Post a Comment