លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុក




ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក។
បានអញ្ជើញចូលរួមជា សមាជិកក្នុងកិច្ចប្រជុំនេះមាន លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក កងកម្លាំងទាំង៣ លោក លោកស្រី មេឃុំទាំង ១១ឃុំ នៃស្រុកកំពង់រោទិ៍ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធានការិយាល័យ ពន្ធដារស្រុក លោកប្រធានមណ្ឌលសុខភាពញរ លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាពចំណុះរដ្ឋបាលស្រុក។
វត្តមានចូលរួមសរុប ៣២នាក់ ស្រី ៤នាក់។

កិច្ចប្រជុំនេះអនុវត្តទៅលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖
១.មតិបើកកិច្ចប្រជុំរបស់ អធិបតីអង្គប្រជុំ
២.អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្តខែមេសា ឆ្នាំ២០២៥
៣.មតិយោបល់ចូលរួមបំពេញបន្ថែមលើ សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៥
៤.សំណូមពរ បញ្ហារប្រឈមផ្សេងៗ
៥.មតិបូកសរុប និងដាក់ទិសដៅការងារអនុវត្តបន្តខែមេសា ឆ្នាំ២០២៥ របស់អធិបតីអង្គប្រជុំ។

ក្នុងមតិបូកសរុបកិច្ចប្រជុំនោះ  លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានអង្គប្រជុំ បានណែនាំដល់លោក លោកស្រី មេឃុំទាំង១១ និងកងកំលាំងទាំង៣ ជួយផ្សព្វផ្សាយអំពីតម្រូវការកម្មករ កម្មការនី និងការជ្រើសរើសកម្មករ កម្មការនី ចូលបំរើការងារនៅតាមបណ្តារោងចក្រ សហាគ្រាស នៅក្នុងមូលដ្ឋានស្រុក របស់យើង ពីព្រោះថាបច្ចុប្បន្ននេះនៅតាមរោងចក្រ កំពុងតែត្រូវការកម្មករ កម្មការនី ធ្វើការងារ។ លើសពីនេះទៀត លោកអភិបាល បានណែនាំអោយ អង្គភាព ស្ថាប័ន  និងរដ្ឋបាលឃុំ ចូលរួមធ្វើអនាម័យ បរិស្ថានឱ្យបានល្អប្រសើរ និងការរៀបចំ តុបតែង លំអរ អង្គភាព ស្ថាប័ន និងរដ្ឋបាលឃុំ ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ជាពិសេស ការត្រៀមកំលាំងសម្រាប់ រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។












No comments:

Post a Comment

Pages