កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកចែកសម្ភារៈ បរិក្ខាជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដែលត្រូវទៅហ្វឹកហ្វឺនផែនឈរ និងផែនព្យុហយាត្រា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ត្រៀមចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ឆ្នាំទិវាបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) ដោយក្នុងម្នាក់ៗទទួលបាន ឯកសណ្ឋានប្រតិបត្តិការ(កាត់ថ្មី)០១កំប្លេរ ខ្សែក្រវ៉ាត់ត្រេអ៊ីចំនួន០១ អាវភ្លៀង ចំនួន០១ ប៉ាវអុីបត់ចំនួន០១ ចានបាយ ស្លាបព្រា និងផ្តិលទឹកផងដែរ។
No comments:
Post a Comment