គណបក្សឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គណបក្សឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា




ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធីមីទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តម សោម  ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ដោយមានការចូលរួមពីសមាជិកសមាជិការបស់គណបក្ស រួមជាមួយក្រុមការងារប្រមាណជាង៣៥០នាក់ ផងដែរ ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សោម ស៊ុន បានឡើងអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា  ដែលសម្ដេចលោកបានថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៥ ម្សិលមិញនេះ នៅទីក្រុងភ្នំពេញ ដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករ ។

ឯកឧត្តម សោម ស៊ុន បានគូសបញ្ជាក់ តាមខ្លឹមសារនៃសន្ទរកថា  របស់សម្ដេចប្រធានគណបក្ស​ ដែលបញ្ជាក់ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ រួមកៀកស្មាយ៉ាងចិត្តស្និទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួមគឺពួកអាណានិគមនិយម។

ឯកឧត្តម សោម ស៊ុន ក៏បានគូសបញ្ជាក់តាមសន្ទរកថាបន្ថែមទៀតថា ឆ្លងកាត់រយៈពេល៧៤ ឆ្នាំកន្លងមកនេះ បានបង្ហាញច្បាស់ថា  មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ  ពិសេសបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត​ អៀងសារី​ ខៀវសំផន រំដោះ​អាយុ​ជីវិត​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ឲ្យ​រួច​ផុត​ពី​របប​វាល​ពិឃាដ​ ទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩  ហើយនៅ​ឆ្នាំ​១៩៩៨​ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ និងជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

ឯកឧត្តម សោម ស៊ុន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានបន្តដឹកនាំ ថែរក្សា ការពារសន្តិភាព និងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿង លើគ្រប់វិស័យ ។​ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ចាត់​វិធានការ​យ៉ាង​មុឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ​ និង​ការ​ដោះ​ស្រាយ​តាមផ្លូវច្បាប់​ទៅកាន់​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ អាយសុីជេ​ នៅតំបន់​ប្រសាទ​តាមាន់តូច​ ប្រាសាទ​តាមាន់ធំ​ ប្រាសាទ​តាក្របី​ និង​តំបន់​មុំបី​  ។

កញ្ញា ឈុំ ឆេងហ័រ តំណាងឲ្យអង្គមីទ្ទីង បានឡើងធ្វេីកាចាប់អារម្មណ៍​និងប្តេជ្ញាចិត្ត ក្នុង​ការ​ឆ្លេីយតបនូវគុណូបការៈដ៍ធំធេងរបស់គណបក្ស​ អស់រយៈពេល៧៤ឆ្នាំកន្លងទៅ ដូចតទៅ​ ៖
១-ប្តេជ្ញា គាំទ្រ និងដើរតាមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាដាច់ខាត​ ។
២-ប្តេជ្ញា ពង្រឹងសាមគ្គីជាតិ សាមគ្គីរវាងគណបក្ស និងប្រជាជនឲ្យកាន់តែរឹងមាំ ជាដាច់ខាត​ ។
៣-ប្តេជ្ញា អនុវត្ត កម្មវិធីនយោបាយរបស់គណបក្ស ឲ្យបានសម្រេចជោគជ័យ ជាដាច់ខាត​ ។
-​ ជយោ​ គណបក្ស​ប្រជាជន​កម្ពុជា​









No comments:

Post a Comment

Pages