ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើ្ញញជាអធិបតីក្នុង ពិធីប្រកាសតែងតាំងសមាសភាពគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើ្ញញជាអធិបតីក្នុង ពិធីប្រកាសតែងតាំងសមាសភាពគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ



ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ ព្រមទាំងសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តវត្តជនកម្ពុជា ប្រតិភូអមដំណើរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង -ស្រុក, ចៅសង្កាត់-មេឃុំ, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, អតីតយុទ្ធជន និងនិវត្តជន ជាច្រើនរូប។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានអំពាវនាវដល់សមាជិកសមាជិកការសមាគមត្រូវយកចិត្តទុកដាក់ផ្តល់សេវា និងឆ្លើយតបសំណូពររបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនឲ្យបានល្អ និងទាន់ពេលវេលា។ ក្នុងនោះឯកឧត្តមក៏បានអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទ ជួយដោះស្រាយបញ្ហាទឹកធ្វើស្រែ សម្រាប់ស្រោចស្រប់ ដាំដុះ និងជួយធ្វើផ្លូវឬជួសជុលផ្លូវដែលខូចខាតខ្លាំងដោយទឹកជំនន់កន្លងមក ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលកំពុងរស់នៅ តំបន់ដីការ៉េ២ផង ដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផល ទំនិញផ្សេងៗក្នុងការប្រកបរបរចិញ្ចឹមជីវិត ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ សិស្សានុសិស្សស្រួលធ្វើដំណើរទៅសាលារៀន និងបង្កលក្ខណ:ងាយស្រួលដល់បងប្អូនឈឺថ្កាត់ យប់ព្រលប់ អាចទៅមន្ទីរពេទ្យបានទាន់ពេលវេលា៕ដោយ ជារដ្ឋា










































No comments:

Post a Comment

Pages