បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ក្នុងឱកាស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដឹកនាំក្រុមការងារចុះសួសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំជនភៀសសឹក ក្នុងបរិវេនវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយកានរណ៍ថា ពលរដ្ឋដែលកំពុងស្នាក់នៅទីសុវត្ថិភាព (ជុំរុំជនភេសសឹក) គឺមកពីភូមិចំនួនពីរ រួមមាន ភូមិជោគជ័យ និងភូមិព្រៃចាន់ មានចំនួន៨២៥គ្រួសារ ពួកគាត់បានជម្លៀសខ្លួនមកស្នាក់នៅទីនេះបណ្តោះអាសន្នគឺ ធ្វើឡើងក្រោយពីមានករណីទាហានសៀម បានបាញ់ប្រហាបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស កាលពីថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៥កន្លងទៅ។
អំណោយដែលនាំយកមកចែកជូនថ្ងៃនេះ ពលរដ្ឋទាំង៨៥០គ្រួសារ ក្នុង១គ្រួសារ ទទួលបានចំនួន ០១ ឃីត ក្នុងនោះមានដូចជា៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ខ្ទឹមស មី និងថវិការ មួយចំនួន៕






































No comments:
Post a Comment