អគ្គលេខាធិការសហ័ន្ធខ្មែរកីឡាហែលទឹកបានដាក់ក្ដីរំពឹងសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អគ្គលេខាធិការសហ័ន្ធខ្មែរកីឡាហែលទឹកបានដាក់ក្ដីរំពឹងសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣


ភ្នំពេញ៖ លោក ហែម គីរីមានក្តីរំពឹងល្អ ចំពោះអត្តពលិកកី ឡាហែលទឹកកម្ពុជាសម្រាប់ស៊ីហ្គេម២០២៣ក្រោយកីឡាករ-កីឡាការិនី ចំនួន ៨នាក់បានចាប់ផ្ដើមការប្រកួតរបស់ខ្លួនហើ យនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដោយបានប្រកួតលើ ៥វិញ្ញាសា។


ក្នុងការចាប់ផ្ដើមថ្ងៃដំបូង វិញ្ញាសាទាំង ៥រួមមាន ហែលកង្កែប ១០០ម៉ែត្រ, ហែលរបៀបសេរី ១០០ម៉ែត្រ, ហែលផ្ងារ ១០ ០ម៉ែត្រ, ហែលមេអំបៅ ២០០ម៉ែត្រ និងហែលបណ្ដាក់សេរី ៤x៤០០ម៉ែត្រ ហើយធ្វើបានសិទ្ធផលជាច្រើន ធ្វើឱ្យលោក ហែម គីរី អគ្គលេខាធិការសហ័ន្ធខ្មែរកីឡាហែលទឹក បានចាត់ទុកថាជាក្ដីរំពឹងសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។


យោងតាមគណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍លោក ហែ ម គីរី បាននិយាយយ៉ាងដូច្នេះថា ៖«ប្រតិភូកីឡាករ-កីឡាការិនី វិញ្ញាសាកីឡាហែលទឹកយើងសរុបទាំងអស់គឺ ១៣រូប មានខ្ញុំបាទជាប្រធានប្រតិភូដឹកនាំ ហើយនឹងមានគ្រូបង្វឹក ២រូប និងកីឡាករ ៦រូប កីឡាការិនី ៤រូប។ ថ្ងៃនេះ (ម្សិលមិញ) យើងបានប្រកួតទៅលើវិញ្ញាសាជាច្រើន ប៉ុន្តែវិញ្ញាសាដែលយើងគួរឲ្យចាប់អារម្មណ៍គឺហែលបណ្ដាក់ ១០០មែត្រ ៤ដងបុរសមុននេះ គឺកម្ពុជាលោតទៅដល់លេខ៤ ដែលយើងឃើញថាការប្រកួតនេះ ប្រទេសមួយចំនួនមានបញ្ហាបច្ចេកទេស ដូច្នេះយើងឡើងដល់ចំណាត់ថ្នាក់លេខ៤»។


«ក៏ជាក្ដីរំភើបមួយដែរ ដែលកម្ពុជាយើងធ្វើបានចំណុចនេះ យើងសង្ឃឹមថាលទ្ធផលនេះ នឹងជម្រុញលើកទឹកចិត្តដល់ប្អូនៗកីឡាករកីឡាការិនី នឹងខិតខំតទៅទៀតដើម្បីលទ្ធផលថ្មី ហើយជាក់ស្ដែង កីឡាករ-កីឡាការិនី ដែលប្រកួតព្រឹកមិញលទ្ធផល សិទ្ធផល របស់គាត់គឺសុទ្ធតែជាចំនុចមួយដែលយើ ងចាប់អារម្មណ៍គឺបានបំបែកសិទ្ធផលថ្មី។ ហើយកីឡាករទាំង ៤រូបដែលហែលបណ្ដាក់ល្ងាចនេះ គឺធ្វើបានល្អដោយសារគា ត់បានបំបែកនូវសិទ្ធផលថ្មី លើវិញ្ញាសា ៤០០ម៉ែត្រ ៤ដងបណ្ដាក់សេរី អ៊ីចឹងហើយនេះគឺជាក្ដីសង្ឃឹមក្ដីរំពឹងមួយទៀតសម្រាប់ប្រភេទកីឡាហែលទឹកដើម្បីសម្រួចទិសដៅដើម្បីរកមេដាយ ឬលទ្ធផលថ្មី នៅស៊ីហ្គេម២០២៣»។ អគ្គលេខាធិការដដែលរូបនេះបានសង្កត់ធ្ងន់។


យ៉ាងណាមិញលោកបានបន្តថាមិនទាន់បញ្ចប់ឡើយ នៅមានការប្រកួតដទៃទៀត ហើយបានប្តេជ្ញានឹងប្រឹងប្រែងឱ្យអស់លទ្ធភាព៕ ថ្ងៃទី១ កីឡាករ-កីឡាការិនីហែលទឹកបំបែកសិទ្ធផលថ្មី ជាក្ដីរំពឹងស៊ីហ្គេម២០២៣។








No comments:

Post a Comment

Pages